ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូង​ខេត្ត​ស​ម្រ​ច​ឃុំខ្លួន​ជនសង្ស័យ​២​នាក់​ដាក់​ព​ន្ឋនាគារកាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ពី​បទ​លួច​ទូក​ម៉ាស៊ី​ន ​​និង​ធុងបាស់​របស់​គេ​​កាលពី​យប់​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៦​នៅ ភូមិ​ក្បាលកន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ។

មន្ត្រី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ គោក ខុ​ង អាយុ២៣​ឆ្នាំ មាន​ទីលំនៅភូមិ​ស្វាយ​រំពារ ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង និង​ម្នាក់​ទៀត​ឈ្មោះ
គៀន សុ​ជា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជើង​ក្រួស ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ។ ​ជន​សង្ស័យ​ទាំង​២នាក់​ស៊ី​ឈ្នួល​​ឱ្យ​​​​ម្ចាស់​ទូក​ម៉ាស៊ីន​​ឈ្មោះ គូ អៀម អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិក្បាល​​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ។

​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​​ទទួល​​បាន​ពាក្យ​បណ្តឹង​ សមត្ថកិច្ចបាន​ស្រាវជ្រាវ​​ឈាន​ទៅ​ចាប់​​ជនសង្ស័យ​ទាំង​២​នាក់នៅ​ថ្ងៃ​ទី​១៣ ខែមករា ដោយ​ដកហូត​បាន​ទូក
បំពាក់​ម៉ាស៊ីន​១​គ្រឿង និង​ធុងបាស់​១ ​៕