ចង់ដឹង​ទេ មួយឆ្នាំ ខាត់ វ៉ៃ​ហ៊ាំង ថត​បាន​ប៉ុន្មាន​រឿង​?

​គ្រាន់តែ​ជាតា​រា​សម្តែង​ជើង​ថ្មី​សោះតែ ខាត់ វ៉ៃ​ហ៊ាំង បែរជា​មាន​ឳ​កាស​ក្នុង​ការសម្តែង​ច្រើន ជាក់ ស្តែង​ត្រឹមតែ​រយៈពេល​មួយឆ្នាំ​ក្នុង​ឆ្នាំ​២០១៥ ខាត់ វ៉ៃ​​ហ៊ាំង បាន​ចូលរួម​សម្តែង​ក្នុង​តំណែង​ជា​តួឯក​ប្រុស​រហូតដល់​ទៅ​ដប់​រឿង​ឯណោះ បើ​ប្រៀបធៀប​និង​មិត្ត​រួម​ជំនាន់ អាច​ចាត់ទុកថា ខាត់ វ៉ៃ​​ហ៊ាំង គឺជា​តារា​សម្តែង​លេចធ្លោ​ផងដែរ ។ ជាមួយនិង​ការ​លេចមុខ​ខ្លាំង​នៅក្នុង​វិស័យ​សម្តែង​បានធ្វើ​ឲ្យ​តម្លៃ​ខ្លួន ខាត់ វ៉ៃ​​ហ៊ាំង ឡើង​ខ្ពស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។​

ចង់ដឹង​ទេ មួយឆ្នាំ ខាត់ វ៉ៃ​ហ៊ាំង ថត​បាន​ប៉ុន្មាន​រឿង​?

​តាមរយៈ​ស្នាដៃ​សម្តែង​ដ៏​ល្អ​រូ​ម​ផ្សំ​និង​រូបរាង​ស្រស់​សង្ហារ​ផង​នោះ បានធ្វើ​ឲ្យ ខាត់ វ៉ៃ​ហុំ​ា​ង មាន​ឳ​កាស​ឈរជើង​ក្នុង​តំណែង​ជា​តួឯក​ប្រុស​បាន​យ៉ាង​ស្រួល ត្រឹមតែ​មួយឆ្នាំ លោក​បែរជា​សម្តែង​បាន​ដល់​ទៅ​ដប់​រឿង ឯណោះ ខាត់ វ៉ៃ​​ហ៊ាំង ថែមទាំង​និយាយថា ការពិត​លោក​ត្រូវ​ថត​រឿង​ថ្មីៗ​ជាច្រើន​ទៀត ប៉ុន្តែ​ដោយសារ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ថត​ឲ្យ​គេ ទើប​លោ​កប​ដិ​េ​សធ​មិន​ថត​អស់​ជាច្រើន​រឿង កុំ​អី​នៅក្នុង​ឆ្នាំ ២០១៥​លោក​ត្រូវ​ថត​បាន​ប្រមាណ​ជិត​២០​រឿង​ឯណោះ ។

ចង់ដឹង​ទេ មួយឆ្នាំ ខាត់ វ៉ៃ​ហ៊ាំង ថត​បាន​ប៉ុន្មាន​រឿង​?

​ក្នុងចំណោម​ដប់​រឿង​ដែល ខាត់ វ៉ៃ​ហ៊ាំង បាន​សម្តែង​រួមមាន​រឿង «​ព្រលឹង Facebook »«​និ​ស្ស៍​ស្នេហ៍​ខ្ញុំ​» «You are my memory » «​សង្គ្រាម​បងប្អូន » និង​រឿង «​ចិត្ត​ស្អប់​បង្កប់​ស្នេហ៍ »​ដែល​លោក​ទើបតែ​ថត​ចប់​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ដែល​នឹងដាក់​បញ្ចាំង​នៅក្នុង​ស្ថានីយទូរទស្សន៍ MyTV ។ សម្រាប់​ដើមឆ្នាំ​២០១៦​នេះ លោក​ទើបតែ​ទទួល​ថត​រឿង​ថ្មី ជា​បន្តបន្ទាប់​ទៀត ទាំង​រឿង​ដុំ និង​រឿង​ភាគ​ឲ្យ​ទូរទស្សន៍ ។

ចង់ដឹង​ទេ មួយឆ្នាំ ខាត់ វ៉ៃ​ហ៊ាំង ថត​បាន​ប៉ុន្មាន​រឿង​?

​ក្រៅពីនេះ ខាត់ វ៉ៃ​​ហ៊ាំង មានការ​មមាញឹក​នៅក្នុង​ការថត​ពាណិជ្ជកម្ម​ឲ្យ​បណ្តា​ក្រុមហ៊ុន​ធំៗ​ជាច្រើន និង​ឆ្លៀតពេល​ទំនេរ​លោក​ចេញ​ថត​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​ក្នុងស្រុក​នានា ដូចជា​ផលិតកម្ម រស្មី​ហង្ស​មាស និង វី ជាដើម​។ ក្នុង​ឆ្នាំ​២០១៥​ធ្វើ​ឲ្យ ខាត់ វ៉ៃ​​ហ៊ាំង លេចមុខ​ខ្លាំង​ក្នុង​វិស័យ​សម្តែង និង​បានធ្វើ​ឲ្យ​តម្លៃ​ខ្លួន​របស់លោក​ឡើង​ខ្ពស់​ជា​បណ្តើរៗ ចំពោះ​រឿងនេះ ខាត់ វ៉ៃ​ហុំ​ា​ង បញ្ជាក់​ប្រាប់ថា រឿង​តម្លៃ ខ្លួន​លោក​មិនបាន​កំណត់​ខ្ពស់​នោះទេ គឺ​លោក​ទទួល​យកតាម​តម្លៃ​ធម្មតា តែ​ក៏​មានរឿង​ខ្លះ​លោក​ទទួល បាន​តម្លៃ​ខ្លួន​ខ្ពស់​ដែរ គឺ​តម្រូវ​ទៅតាម​សាច់រឿង​ដែល​ត្រូវ​សម្តែង ។

ចង់ដឹង​ទេ មួយឆ្នាំ ខាត់ វ៉ៃ​ហ៊ាំង ថត​បាន​ប៉ុន្មាន​រឿង​?

​ឆ្នាំ​ថ្មី​នេះ ខាត់ វ៉ៃ​​ហ៊ាំង មាន​វ័យ​២៦​ឆ្នាំ​ហើយ មកទល់​ពេល​នេះ ខាត់ វ៉ៃ​​ហ៊ាំង នៅតែ​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​ស្រី​ស្អាត ស៊ីន យូ​ប៊ី​ន ដដែល ហើយ​អ្នក​ទាំងពីរ​ថែមទាំង​ថត​រឿង​រួមគ្នា សូម្បីតែ ថត​សំអាងការ​ឲ្យ​ហាង​មួយចំនួន ក៏មាន​វត្តមាន​អ្នក​ទាំងពីរ​ដែរ រហូត​មាន​ពត៌មាន​ជាច្រើន​ថា អ្នក​ទាំងពីរ​គឺជា​គូស្នេហ៍​និង​គ្នា​ទៀតផង តែ​រាល់ពេល​ជួប​ជាមួយ​ស្រី​ស្រស់ ប្រុស​ស្អាត​មួយគូ​នេះ ពូកគេ​តែងតែ​ប​ដិ​សេដ​ជានិច្ច ៕ អា​លី​ណា