ផែនដី​រញ្ជួយ​នៅ ​ជប៉ុន​ កម្រិត 6.7 រិច​ទ័​រ​

ទីភ្នាក់ងារ​ធរណីវិទ្យា​របស់​សហរដ្ឋអាមេរិក (USGS) រាយ​ការ​ការណ៍​នៅថ្ងៃនេះ ទី ១៤ មករា ថា នៅវេលា​ម៉ោង ១០:២៥ នាទី មាន​កើតហេតុ​រញ្ជួយ​ដី​កម្រិត 6.7 រិច​ទ័​រ ភាគ​ខាងជើង​ប្រទេស​ជប៉ុន ដែល​ព័ត៌មាន​បឋម​នៅ​មិនទាន់មាន​ការប្រកាស​ពី​រលក​ស៊ូណាមិ​ទេ ។​ទិន្នន័យ​ឱ្យដឹងថា ចំណុចកណ្តាល​ផែនដី​រញ្ជួយ​មាន​ចម្ងាយ​ពី​ទីក្រុង ឈិ​ស៊ុ របស់​ជប៉ុន​ទៅ​ទិសខាងកើត​ឆៀង​ខាងត្បូង​ប្រមាណ ៥១ គីឡូម៉ែត្រ ។​

​នៅ​មិនទាន់មាន​របាយការណ៍​ពី​ការខូចខាត និង គ្រោះថ្នាក់​ជីវិត​មនុស្ស​នៅឡើយ​ទេ ។ ទីភ្នាក់ងារ​ព័ត៌មាន​ទូរទស្សន៍​ជប៉ុន NHK បាន​ថតរូប​ភាព​បាន​ពី​ការ​ញ័រ​រន្ថើន​យ៉ាងខ្លាំង ក្នុងពេល​កើតហេតុ​រញ្ជួយ​ដី ៕ (​ខាវ​ស៊ុត​) សូរ្យកាន្ត​