TOSHIBA នឹង​កាត់បន្ថយ​បុគ្គលិក 6800 នាក់​

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​រាយការណ៍​ពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​កាលពីពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន TOSHIBA ដែលជា​ក្រុមហ៊ុន​ផលិត​ទំនិញ​ខាង​តិច​ណូ​ឡូ​ជី និងឧបករណ៍​អេឡិចត្រូនិក​ល្បីឈ្មោះ​លំដាប់​ពិភពលោក បានចេញ​សេចក្តីថ្លែងការណ៍​ថា​នឹង​ត្រៀម​កាត់បន្ថយ​បុគ្គលិក​ចំនួន ៦.៨០០ នាក់​នៅ​ទូទាំង​ពិភពលោក ។​

​សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា ការកាត់បន្ថយ​បុគ្គលិក​ភាគច្រើន គឺ​ទៅលើ​ផ្នែក​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការផលិត​កុំព្យូទ័រ និង ផ្នែក​ឧបករណ៍​អេឡិចត្រូនិក ក្នុង​ចំនួន​ទាំងអស់​ជាង ២០.០០០ នាក់​នៅ​ទូទាំង​ពិភពលោក ។​

​សេចក្តីថ្លែងការណ៍​នេះ​នៅបាន​ចង្អុល​បង្ហាញថា ការចែក​ចាយ​លក់ និង ផលិត​ទូរទស្សន៍​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បានធ្វើការ​ព្យាករណ៍​ថា អាចមាន​ការខាតបង់ 550.000 លាន​យ៉េន នៃ​សារពើពន្ធ​ឆ្នាំ ២០១៥ ដែល​នឹង​បញ្ចប់​ក្នុង​ខែមីនា​ឆ្នាំនេះ ៕ សូរ្យកាន្ត (​ដេលី​ញូ​វ​)