Rafa Benitez មាន​មុខ​ក្នុង​ការ​ប្រកួត​ Liverpool និងArsenal យប់​មិញ


Rafa Benitez មាន​មុខ​ក្នុង​ការ​ប្រកួត​ Liverpool និងArsenal យប់​មិញ

Rafa Benitez បាន​ត្រឡប់​មក​កាន់ Anfield វិញ​យប់​មិញ​ ក្នុង​នាម​ជា​ភ្ញៀវ​ដើម្បី​ទស្សនា​ការ​ប្រកួត Premier League ដែល​អតីត​ក្រុម​របស់​លោក Liverpool ស្មើគ្នា ៣-៣ ​ជាមួយ Arsenal។

 

Rafa Benitez មាន​មុខ​ក្នុង​ការ​ប្រកួត​ Liverpool និងArsenal យប់​មិញ

 

អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ត្រូវ Real Madrid បញ្ឈប់​ពី​តួនាទី​កាល​ពី​សប្ដាហ៍​មុន ជំនួស​​វិញដោយ​លោក ​Zinedine Zidane។ Rafa ត្រូវ​បាន​គេ​ដឹង​ថា​មាន​ផ្ទះ​មួយ​នៅ​តំបន់ Merseyside តាំង​ពី​ពេល​គាត់​នៅជា​អ្នក​ចាត់​ការ​ Liverpool មក​ម៉្លេះ ហើយ​ការ​ត្រលប់​មក​វិញ​លើក​នេះ​ អាច​ក្នុង​ន័យ​សម្រាក​លំហែកាយ ក្រោយ​ដឹកនាំ Real Madrid បាន​៧​ខែ។

 

Benitez ធ្លាប់​​ដឹក​នាំ Liverpool កាល​ពី​ឆ្នាំ២០០៤ រហូត​ដល់២០១០។ ក្នុង​រយៈ​ពេល​៦ឆ្នាំ អ្នក​ចាត់​ការដែល​មិន​សូវ​ចេះ​ញញឹម​រូបនេះ​បាន​នាំ​ក្រុម​លើក​ពាន​ធំៗ​២ គឺ Champions League និង FA Cup រួម​ជាមួយពាន​ផ្សេងៗ​មួយ​ចំនួន​ទៀត៕

 

Rafa Benitez មាន​មុខ​ក្នុង​ការ​ប្រកួត​ Liverpool និងArsenal យប់​មិញ

 

ចុចអាន៖ ហង្ស​ក្រហម​ តាម​ស្មើ​កាំភ្លើង​ធំ ​នៅ​ចុង​ម៉ោង​យ៉ាង​ភ្ញាក់​ផ្អើល

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailymail