សម្តេចតេជោ អរគុណជនរួមជាតិ ផ្ញើព័ត៌មានមកសម្តេច ដើម្បីមានលទ្ធភាព ដោះស្រាយបញ្ហាសង្គម

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះជនរួមជាតិ ដែលបានផ្ញើព័ត៌មានផ្សេងៗ មកឲ្យសម្តេច តាមហ្វេសប៊ុក ដែលសម្តេចមានលទ្ធភាព ក្នុងការដោះស្រាយ បញ្ហានានាទាន់ពេលវេលា។

ជាក់ស្តែងសព្វថ្ងៃបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក កំពុងតែមានការពេញ និយមនៅទូទាំងសកលលោក ក្នុងការផ្តល់ព័ត៌មាន ឲ្យគ្នាទៅវិញទៅមក។

សម្តេចបានឆ្លើយតប តាមរយៈខមមិន ក្នុងហ្វេសប៊ុកថា “សូមអរគុណជនរួមជាតិ និងក្មួយៗយុវជនទាំងអស់ ។ តាមរយៈការទំនាក់ទំនង និងផ្តល់ព័ត៌មានមកខ្ញុំតាម Facebook គឺខ្ញុំមានលទ្ឋភាពដោះស្រាយ បញ្ហាសង្គមជាតិបានឆាប់រហ័ស និង មានប្រសិទ្ឋិភាព”៕

សម្តេចតេជោ អរគុណជនរួមជាតិ ផ្ញើព័ត៌មានមកសម្តេច ដើម្បីមានលទ្ធភាព ដោះស្រាយបញ្ហាសង្គម