ក្រុមហ៊ុនកូកាកូឡា ផ្តល់មូលនិធិ ៨៥.០០០ ដុល្លារ សម្រាប់អភិវឌ្ឈ គម្រោងទឹកស្អាត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនកូកាកូឡា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ បានផ្តល់មូលនិធិប្រមាណ ៨៥.០០០ដុល្លារអាមេរិក ដល់សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឈន៍ ក្នុងការអនុវត្ត គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសហគមន៍ សម្រាប់ឆ្នាំ២០១៦។

លោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានមានប្រសាសន៍ថា “ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនកូកាកូឡា ដែលបានបរិច្ចាក នូវធនធានរបស់ខ្លួន ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ឲ្យទទួលបាននូវទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុង ជីវភាពប្រចំាថ្ងៃ និង ក៏សូមអរគុណមូលនិធិកូកាកូឡា ដែលជានិច្ចកាលតែង តែចូលរួមចំណែក ក្នុងការអភិវឌ្ឈន៍ប្រទេសកម្ពុជា”។

លោក ដេវីដ វិកលីវើត នាយកក្រុមហ៊ុន កូកាកូឡា បានឲ្យដឹងថា គោលបំណងនៃ គម្រោងគឺធ្វើឡើង ដើម្បីផ្តល់ជូនដល់ ប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវទឹកស្អាត ប្រើប្រាស់ប្រចាំថ្ងៃ និង បញ្ហាអនាម័យ ព្រមទំាងរួមចំណែកធ្វើឲ្យ ប្រជាពលរដ្ឋមានជីវភាព និង សុខភាពល្អប្រសើជាងមុន។

លោកថា “ក្រុមហ៊ុន កូកាកូឡា មានគោលការណ៍ផ្តោតសំខាន់សម្រាប់ និរន្តភាពសហគមន៍ចំនួន៣ ដែលជាផ្នែកមួយនៃមូលដ្ឋាន ការធ្វើអាជីវកម្មរបស់យើង ដែលយើងហៅថា Ws (នារី ,ទឹក, និងសុខភាព) ចំណុចទំាងនេះហើយ ដែលក្រុមហ៊ុនជឿជាក់ថា ជាឱកាសដ៏ល្អបំផុត ដើម្បីបង្កើតឲ្យមានភាព ខុសប្លែកជាវិជ្ជមាន និងនិរន្តភាព សម្រាប់សហគមន៍”។

ជាមួយគ្នានេះដែរ លោកស្រី មៀច សុធារី អគ្គលេខាធិការសមាគមនារី ក៏បានមានប្រសាសន៍ដែរថា “នៅឆ្នាំ២០១៦ សមាគមនារី បានទទួលមូលនិធិ សម្រាប់អនុវត្តន៍គ្រោង ដោយតបណ្តាញទឹកស្អាត ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង”។

ដោយកិច្ចសហការ ជាមួយដៃគូរពាក់ព័ន្ធ និងការសម្របសម្រួលពីរលោក អភិបាលក្រុងកំពង់ឆ្នាំង ក្រុមហ៊ុន អានកូ វ៉ធ័រសបប្លាយ បានបញ្ចុះតម្លៃបណ្តាញតទឹកស្អាត៥០ភាគរយ ដល់ប្រជាពលរដ្ឋចំនួន ៧០០គ្រួសារ កត្តាទំាងនេះធ្វើឲ្យយើងមានលទ្ធភាព អាចបង្កើតគ្រួសារ ទទួលផលទៅដល់គ្រួសារ៩០០ គ្រួសារ និងពង្រីកគ្រោងទៅ ដល់សង្កាត់ថ្មីមួយទៀត គឺសង្គាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ព្រមទំាងការផ្តល់នូវ ការអប់រំអំពីសុខភាព និងអនាម័យ ។

លោកស្រី បានបន្តថា គ្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសហគមន៍ បានរួចចំណែកវិគាគ ទានក្នុងការធ្វើឲ្យ សម្រេចនូវទិសដៅ របស់សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និង ការអភិវឌ្ឈន៍ តាំងពីឆ្នាំ២០១១ ដល់២០១៥ គឺ “កសាងគ្រួសារ និងសមាគមន៍មាន សុភមង្គលពិតប្រាកដ” និងពិតជាបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាព សុខភាព និង ការកាតបន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ គ្រោងផ្គត់ផ្គង់ទឹកស្អាត និងសុខភាពអនាម័យសហគមន៍ អាចដំណើរការបានដោយជោគជ័យ ដោយមានការសហការជាមួយ អាជ្ញាធរមូលដ្ឋាន ដែលពាក់ព័នទំាងអស់ និង ក្រុមហ៊ុន អានកូ វ៉ធ័រសបប្លាយ ជាពិសេសគឺមានការឧបត្ថម្ភធំ ពីមូលនិធិ ពីក្រុមហ៊ុនកូកាកូឡា ជាដៃគូរ។

សមាគមនារី និងសហការជាមួយ ក្រុមហ៊ុនកូកាកូឡា អាជ្ញាធរមូលដ្ឋាន និងដៃគូរពាក់ព័ន្ធទំាងអស់ ដើម្បីអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសហគមន៍ ឲ្យមានភាពជោគជ័យក្នុងឆ្នាំ២០១៦នេះ និងឆ្នាំបន្តទៅមុខទៀត៕

ក្រុមហ៊ុនកូកាកូឡា ផ្តល់មូលនិធិ ៨៥.០០០ ដុល្លារ សម្រាប់អភិវឌ្ឈ គម្រោងទឹកស្អាត នៅកម្ពុជា

ក្រុមហ៊ុនកូកាកូឡា ផ្តល់មូលនិធិ ៨៥.០០០ ដុល្លារ សម្រាប់អភិវឌ្ឈ គម្រោងទឹកស្អាត នៅកម្ពុជា

ក្រុមហ៊ុនកូកាកូឡា ផ្តល់មូលនិធិ ៨៥.០០០ ដុល្លារ សម្រាប់អភិវឌ្ឈ គម្រោងទឹកស្អាត នៅកម្ពុជា

ក្រុមហ៊ុនកូកាកូឡា ផ្តល់មូលនិធិ ៨៥.០០០ ដុល្លារ សម្រាប់អភិវឌ្ឈ គម្រោងទឹកស្អាត នៅកម្ពុជា