CPP-CNRP ពិភាក្សាបាន ៧ចំណុច ថែមទៀត លើសេចក្តីព្រាងច្បាប់ សហជីព និងកំណត់ពេលជួបគ្នា ជាថ្មីថ្ងៃ១៩មករា

ភ្នំពេញ៖ ក្រោយពីបានជួបគ្នា អស់រយៈពេលប្រមាណជា៣ម៉ោង រួចមកក្រុមការងារចម្រុះ របស់គណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្ស សង្រ្គោះជាតិ(CNRP) បានពិភាក្សាចំនួន ៧ចំណុច លើសេចក្តីព្រាងច្បាប់សហជីព និងបានកំណត់ពេល ជួបគ្នាជាថ្មីម្តងទៀត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ខាងមុខ។

ក្រុមការងារទាំងពីរ បានចាប់ផ្តើមជួបគ្នាចាប់ពី ម៉ោង២និង៣០នាទី រហូតមកដល់ម៉ោង៥និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមករា នេះ នាវិមានរដ្ឋសភា ។

ក្នុងនោះក្រុមការងារ បានពិភាក្សាសរុបទាំងអស់ បាន៩ចំណុច រាប់ទាំងលើកមុន២ចំណុចទៀត ហើយក្រុមការងារនឹងពិភាក្សា ទៅលើចំណុចសេសសល់ទៀត នៅថ្ងៃទី១៩ មករា។

លោក សុខ ឥសាន្ត តំណាងឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជាបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចជំនួបនោះថា “ជាទូទៅយើងឯកភាពគ្នាខ្ពស់ទៅលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ដើម ហើយកែតិចតួច”។

លោកបន្តថា ចំណុចដែលខាងសហជីពបានស្នើមកនោះ បានពិភាក្សាច្រើនចំណុចគួរសមដែរ ដូច្នេះក្រុមការងារនឹងជម្រះមន្ទិលសង្ស័យទាំងឡាយណាដែលសហជីពបានដាក់មកនោះក្នុងពេលដ៏ឆាប់ខាងមុខ។

ចំណែក លោក សុន ឆ័យ តំណាងគណបក្សសង្រ្គោះជាតិបានថ្លែងថា ចំណុចដែលភាគីទាំងពីរជួបគ្នាដើម្បីការពារផលប្រយោជន៍និយោជក និងកម្មករឲ្យស្របទៅតាមស្តងដារអន្តរជាតិ៕

CPP-CNRP ពិភាក្សាបាន ៧ចំណុច ថែមទៀត លើសេចក្តីព្រាងច្បាប់ សហជីព និងកំណត់ពេលជួបគ្នា ជាថ្មីថ្ងៃ១៩មករា

CPP-CNRP ពិភាក្សាបាន ៧ចំណុច ថែមទៀត លើសេចក្តីព្រាងច្បាប់ សហជីព និងកំណត់ពេលជួបគ្នា ជាថ្មីថ្ងៃ១៩មករា