ក្រុម Bahrain ឈ្នះក្រុម ជម្រើសជាតិ កម្ពុជា១-០នៃពាន Bangabandhu Cup 2016

ភ្នំពេញ៖ ក្រុមបាល់ទាត់ ជម្រើសជាតិ Bahrain រកបាន៣ពិន្ទុ បន្ទាប់ពីយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជាក្នុងលទ្ធផល ១ទល់០ នៃព្រឹត្តិការណ៍ការប្រកួត ពានរង្វាន់ក្នុងក្របខណ្ឌ Bangabandhu Cup 2016 នារសៀល ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៦ នេះ  នៅប្រទេសបង់ក្លាដេស ដោយកីឡាករ Al Sheikh ពាក់លេខ ១៥ នៅនាទីទី ១២ ជាប្រធានក្រុម៕

ក្នុងតង់ទី១ ក្រុមបាល់ទាត់ ជម្រើសជាតិ Bahrain រកបានមួយគ្រាប់ ដោយការស៊ុតបញ្ចូល ទីក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជាពីកីឡាករ Al Sheikh ពាក់លេខ ១៥ នៅនាទីទី ១២ ជាប្រធានក្រុម ដែលជាឳកាសនាំមុខកម្ពុជា។ ការស៊ុតបញ្ចូលទី ធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជាក្តៅស្លឹកត្រចៀក ខិតខំវាយបកវិញ ប៉ុន្តែគ្មានឳកាសរកគ្រាប់បាល់ បានស្មើឡើយ ចប់តង់ទី១ លទ្ធផល ១ទល់០។

សម្រាប់តង់ ទី២វិញ ក្រុមបាល់ទាត់ Bahrain មានឳកាសជាច្រើន ក្នុងការស៊ុតបញ្ចូលទី ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រលែងលេងមុខ ទីតែប៉ុណ្ណោះ។ ក្រុមទាំង២នៅតែបន្ត លេងរហូតបញ្ចប់ការប្រកួត ៩០នាទី ដោយក្រុមបាល់ទាត់ ជម្រើសជាតិ Bahrain ឈ្នះក្រុមបាល់ទាត់ ជម្រើសជាតិ កម្ពុជា ១ទល់០ ធ្វើឲ្យ ក្រុមបាល់ទាត់ជម្រើសជាតិ Bahrain មាន ៤ពិន្ទុ ក្នុងដៃ៕

ក្រុម Bahrain ឈ្នះក្រុម ជម្រើសជាតិ កម្ពុជា១-០នៃពាន Bangabandhu Cup 2016