លោក ហោ ណាំហុង ស្នើ​ឲ្យ​ហុង គ្រី ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​បន្ថែម​

​ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក​រដ្ឋមន្ត្រីការបរទេស ហុង​គ្រី នៅ​ព្រឹក​នេះ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បានដាក់​សំណើរ​តាម​លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ (Péter Szijjártó) ឲ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​ហុង​គ្រី​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​ឲ្យ​បាន​ច្រើនជាង​នេះ​បន្ថែមទៀត​។​

​ប្រមុខ​ការបរទេស​ក​ម្ពុ​ជា បាន​បន្ថែមថា ប្រទេស​បាន​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន​២,៧​លាន​គីឡូ ក្នុង​ឆ្នាំ​២០១៥ កន្លងមកនេះ ខណៈដែល​កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​កាន់​តំបន់​អឺរ៉ុប​ចំនួន​ជាង​៥​សែន​តោន​។ ថ្លែង​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន រដ្ឋមន្ត្រី​ក្រសួងការបរទេស​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ស្នើ​ឲ្យ​គេ​(​ហុង​គ្រី​)​ជួយ​ទិញ​អង្ករ​ពី​យើង​ថែមទៀត ទិញ​វាយ​ន​ភណ្ឌ​ស្បែកជើង​ពី​យើង​ថែមទៀត ហើយ​គេ​យល់ព្រម​ពេញទី ព្រមទាំង​ពង្រឹង​វិស័យ​ទេសចរ​បន្ថែមទៀត​»​។

​ក្រៅពី​ជំរុញ​ឲ្យ​ហុង​គ្រី ជួយ​ទិញ​អង្ករ​បន្ថែម​នោះ លោក ហោ ណាំហុង ក៏បាន​ស្នើ​ឲ្យ​ប្រជាជន​ហុង​គ្រី​មក​ទស្សនា​តំបន់​ទេសចរ និង​ប្រាសាទបុរាណ​កម្ពុជា​ផងដែរ ដើម្បី​ពង្រឹង​វិស័យ​ទេសចរ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ជាង​នេះ​។​
លោក ហោ ណាំហុង ស្នើ​ឲ្យ​ហុង គ្រី ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​បន្ថែម​

​ជាការ​ឆ្លើយតប​រដ្ឋមន្ត្រី​ការបរទេស ហុង​គ្រី លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ (Péter Szijjártó) បាន​បញ្ជាក់ថា ប្រទេស​ហុង​គ្រី ពិតជា​មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុងការ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ជាមួយ​ប្រទេស​កម្ពុជា​។ លោក​ទទួលស្គាល់ថា កម្ពុជា​កំពុងមាន​ការរីកចម្រើន​ខាង​ផ្នែក​សេដ្ឋកិច្ច​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ខណៈដែល​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅតែ​រក្សា​លំនឹង​បាន​៧​ភាគរយ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​១៤ និង​១៥ ខែមករា ឆ្នាំ​២០១៦ នៅ​កម្ពុជា រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី បាន​ចាប់អារម្មណ៍​លើ​ការបណ្តាក់ទុន​វិនិយោគ​មួយចំនួន​នៅ​កម្ពុជា ក្នុងនោះ រួមមាន គម្រោង​សាកល្បង​ចិញ្ចឹម និង​បង្កាត់​ពូជ​សត្វ​គោ និង​ជ្រូក ដើម្បី​កាត់បន្ថយ​ការ​នាំចូល​សាច់សត្វ​ពី​បរទេស ព្រមទាំង​គម្រោង​គ្រប់គ្រង និង​ប្រើប្រាស់​ធនធានទឹក និង​ការធ្វើ​ឲ្យ​ប្រសើ​ឡើង នូវ​ការផ្តល់សេវា​សុខាភិបាល ព្រមទាំង​បច្ចេកវិទ្យា​សម្រាប់​សេវា​រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា​។​
លោក ហោ ណាំហុង ស្នើ​ឲ្យ​ហុង គ្រី ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​បន្ថែម​

​គួរ​បញ្ជាក់ថា សាធារណៈរដ្ឋ​ហុង​គ្រី (Hungary) ក៏បាន​បើកសម្ពោធ​ស្ថាន​ពាណិជ្ជកម្ម (MNKH) ប្រចាំ​កម្ពុជា ជា​ផ្លូវការ នៅ​អគារ​ពាណិជ្ជកម្ម​មេគង្គ​កម្ពុជា​-​ហុង​គ្រី នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​នេះ ដើម្បី​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ទេ្វរ​ភាគី​រវាង​ប្រទេស​ហុង​គ្រី និង​កម្ពុជា​។ ស្ថាន​ពាណិជ្ជកម្ម​ហុង​គ្រី (The Hungarian National Trading House Cls) ត្រូវបាន​បង្កើតឡើង​ដោយ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ដៃគូ​រវាង Mekong Trading Hungarian និង Cambodian Trading House ក្នុង​គោលបំណង​ពង្រឹង និង​ជំរុញ​ការទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ភាគី​ហុង​គ្រី និង​កម្ពុជា​។

​ស្ថាន​ពាណិជ្ជកម្ម​ហុង​គ្រី ប្រចាំ​កម្ពុជា​នេះ គឺ​ផ្តោតលើ​វិស័យ​អាទិភាព​មួយចំនួន ក្នុងនោះ រួមមាន វិស័យ​កសិកម្ម និង​ឧស្សាហកម្ម វេច​ខ្ចប់​ម្ហូបអាហារ និង​ផ្លែឈើ ការគ្រប់គ្រង​ទឹកស្អាត និង​ប្រព័ន្ធធារាសាស្ត្រ ការ​បរិក្ខា​ពេទ្យ និង​សេវា​វេជ្ជសាស្ត្រ ប្រព័ន្ធ​បច្ចេកវិជ្ជា​សម្រាប់​បំពាក់​តាម​ស្ថាប័នឯកជន និង​សាធារណៈ និង​ការប្រើប្រាស់​មូល និ​ធិ អភិវឌ្ឍ​អន្តរជាតិ​ដូចគ្នា ជាដើម​៕
លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​