ពាន Bangabandhu Gold Cup៖ កម្ពុជា បន្ត​ចាញ់​បារ៉ែន ១-០ ក្នុងពូល B

ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​រង​បរា​ជ័យ​ជាលើក​ទី២​ នា​ការប្រកួត​​ពូ​ល B នៃ​ពានរង្វាន់ Bangabandhu Gold Cup ឆ្នាំ​២០១៦ នៅ​កីឡដ្ឋាន Bangabandhu National Stadium ក្រុង​ដា​កា ប្រទេស​បង់​ក្លា​ដែ​ស​។ ក្រុម​របស់​លោក Lee Tae Hoon បាន​ចាញ់​បារ៉ែន ១-០ បន្ទាប់ពីពួក​គេ​បាន​ចាញ់ម៉ាល់​ឌីវ ៣-២ ។

​នៅ​១០​នាទី​ដំបូង ខ្សែបម្រើ Abdulaziz Alshaikh បានតែ​តបាល់​បញ្ចូល​ទី​ និង​ជាគ្រាប់​បាល់​ជ័យ​ជម្នះ​សម្រាប់​បារ៉ែន ផង​ដែរ។

​នៅ​ថ្ងៃទី​១៦ កម្ពុជា ត្រូវ​ប៉ះ U-23 នៃ​ក្រុម​ម្ចាស់ផ្ទះ​បង់​ក្លា​ដែ​ស បន្ទាប់ពី​ជំនួប​រវាង​ប៉ា​រ៉ែ​ន និង​ម៉ា​ល់​ឌី​វ នៅ​កីឡដ្ឋាន Bangabandhu National Stadium ដដែល​។​
 
​ជម្រើស​១១​នាក់​របស់​កម្ពុ​ជារួម​មាន​៖ អ៊ុំ សេរី​រ័ត្ន (​អ្នកចាំទី​), ហុង ផេង​, ស៊ើ​យ វិសាល​, សុខ ច័ន្ទ​រស្មី​, ច្រឹង ពលរដ្ឋ​, ឃួន ឡា​បូ​រ៉ាវី (​ប្រធាន​ក្រុម​), ណុប តុលា​, សំអឿន ពិដោរ​, ទិ​ត្យ ឌី​ណា​, ហួយ ផល្លី​ន និង ឈិន ឈឿន​។​


លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​