បុរស​ម្នាក់​បាត់​ខ្លួន​មួយ​យប់​ព្រឹក​ឡើង​ព្រឹក​ឡើង​ឃើញ​ស្លាប់​នៅក្នុង​ទឹកស្រះ​

​ខេត្តកំពង់ឆ្នាំង​៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារតែ គេ​បាន​ប្រទះឃើញ​សាកសព បុរស​ម្នាក់​បាន​អណ្តែត​ទឹកស្រះ​តូច​មួយ​នៅ​ចំណុច​ចំការ​ស្នោរ​ស្ថិតក្នុង ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅវេលា​ម៉ោង​១០ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ពេលដែល​ប្រជា ពលរដ្ឋ ទៅ​បេះ​ផ្កាស្នោរ នៅ​ទីនោះ​។ សមត្ថកិច្ច​សង្ស័យ​ជំងឺ ចាស់​រើ​ឡើង​ប្រកាច់​ធ្លាក់ទឹក​ស្លាប់​គ្មាន​អ្នកណា​ជួយ​។​ ​ ​

​សមត្ថកិច្ច​នគរបាល ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ បុរសរងគ្រោះ​រូបនោះ​ឈ្មោះ សុខ អង្គា​ ​ហៅ អ៊ាំ​ង អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​អុស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​មនុស្ស​ស​សៃ​ ​ប្រសាទ​( ឆ្កួតជ្រូក )​។ កន្លងមក​បុរស​រូបនោះ​តែងតែ ទៅ​ស្ទូចត្រី​នៅ​ស្រះ​ខាងលើ​ជា​ញឹកញាប់ តែ​នៅ​ថ្ងៃកើតហេតុ​ពុំមាន​អ្នកណា​បាន​ចាប់អារម្មណ៍​ឡើយ ស្រាប់តែ​នៅ​ម៉ោងជាង​១០​ព្រឹក មាន​ប្រជាពលរដ្ឋ​ដើរទៅ​បេះ​ផ្កាស្នោរ នៅ​ជិត​មាត់​ស្រះ​ខាងលើ​បាន​ប្រទះឃើញ​សព​ជនរងគ្រោះ ស្លាប់​អណ្តែត​ទើ​លើ​ត្រកួន ក៏មាន​ការភ្ញាក់ផ្អើល​ឡើង​និង​បាន​ប្រាប់​សម្ថ​កិច្ច​នគរ​បា អោយ​ចុះទៅ​ពិនិត្យមើល ។​ ​ ​

ក្រុមគ្រួសារ​ជនរងគ្រោះ​បានអោយដឹងថា​៖ បុរស​ខាងលើ ជា​មនុស្ស​ស​សៃ​ប្រសាទ យូរៗ​បាន​ប្រកាច់​ម្តង​។​នៅវេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១៦ គាត់​បាន​ចេញទៅ​ស្ទូចត្រី​តែ​នៅតែ​យប់នោះ​មិនបាន​ឃើញ​ត្រឡប់មកវិញ​ទេ ហើយក៏​មិន​ចាប់​អារ​ម្ម​ណ៏​ដែរ​ស្រាប់តែ​ព្រឹក​ឡើង​ក៏បាន​ដឹង​ដំណឹង​ថា​គេ​បាន​លង់ទឹក​ស្លាប់​បាន​ទៅហើយ ។

​សមត្ថកិច្ច​នគរបាល​ក្រោយពី​បាន​ពិនិត្យ និង​ជ្វើ​កោសល្យ​ពិ​ច្ច័​យ​រួចមក​បានអោយ​ដឹ​ថា​៖ នៅក្បែរ​មាត់​ស្រះ​ចំណុច​បុរស​នោះ​ធ្លាក់ទឹក​បានឃើញ ដងសន្ទូច​១ និង​នុយ​កំ​ពិស​១​ថង់ និង​បាន​សន្និដ្ឋានថា បុរស​ខាងលើ​ត្រូវ​ជំងឺ​ចាស់​រើ​ឡើងវិញ​ទើប​បណ្តាលអោយ​ប្រកាច់​ធ្លាក់ទឹក​លង់​ស្លាប់​បែបនេះ​។ សព​ជនរងគ្រោះ ត្រូវបាន​ប្រគល់​ជូនទៅ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ រិ​ទ្ធិ ជ័យ​ ​

KA-14-01-2016-25 KA-14-01-2016-26