ទឹកចិត្ត​ឪពុក ប្រឹង​រៀបចំ​ពិធី​ខួបកំណើត​ដើម្បី​កូនស្រី​

វា​ជា​រឿង​ដ៏​ប្លែក​ចម្លែក​ក្នុង​អារម្មណ៍ ដែល​គ្រួសារនៅ​តំបន់​ជនបទ​ស្រុក​ស្រែចំការ​មួយ ដោយសា​តែ​ជីវភាព​ក្រខ្សត់ មិនមាន​លទ្ធភាព​ទិញ​នំ​ធ្វើ​ខួបកំណើត​ឲ្យ​កូនស្រី រូបគាត់​បាន​យក​ឪឡឹក​មក​ចិត​ជា​ចំណិតៗ​ហើយ​ដាក់​តម្រៀប​ពេញ​នៅលើ​ថាស​និង​មាន​ដាក់​តៀន​នៅ​ចំ​កណ្តាល​ថាស រួច​ដុត​តៀន​ឲ្យ​កូនស្រី​ផ្លុំ​។​

ទឹកចិត្ត​ឪពុក ប្រឹង​រៀបចំ​ពិធី​ខួបកំណើត​ដើម្បី​កូនស្រី​

​កូនស្រី​មាសឪពុក បើទោះបីជា​ឪពុក មិនមាន​លទ្ធភាព​ទិញ​នំ ធ្វើ​ខួបកំណើត​ ឬ ​ទិញ​របស់របរ​អ្វី​ឲ្យ​កូន​ក្នុង​ថ្ងៃ​ខួបកំណើត​របស់កូន ​ក៏ពិតមែន ប៉ុន្តែ​ក្នុងនាម ឪពុក ជា​ឪពុក​របស់​កូន ពុក​មានតែ​ប៉ុណ្ណឹង សម្រាប់​ថ្ងៃ​ខួបកំណើត​របស់​កូនស្រី​មាសឪពុក ឪពុក​ស្រលាញ់​កូន ស្នើ​នឹង​ជីវិត​ឪពុក រឿង​នំ​ឬ​ការរៀបចំ​ពិធី​ធំដុំ​នោះ វា​មិន​សំខាន់​នោះទេ ណា​កូនស្រី ! តែ​អ្វីដែល​សំខាន់​នោះ​គឺ​ឪពុក​ស្រលាញ់​កូន ណា​កូនស្រី​មាសឪពុក​។​អ្វីដែល​ឪពុក​ចង់បាន​ពី​កូន​វិញ​នោះ​គឺ​ពុក​សុំ​តែ​ម្យ៉ាង ឲ្យ​កូនស្រី​ខិតខំ​រៀនសូត្រ ធ្វើជា​មនុស្ស​ល្អ​នៅក្នុង​សង្គម មានតែ​ការសិក្សា​ទេ ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​កូន​មាន​ពន្លឺ​ត្រចះត្រចង់ ណា​កូនស្រី​មាសឪពុក​!​។

ទឹកចិត្ត​ឪពុក ប្រឹង​រៀបចំ​ពិធី​ខួបកំណើត​ដើម្បី​កូនស្រី​

​រូបភាព​នេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​គេ​បាន​បង្ហោះ​ចែកចាយ​តៗ​គ្នា ប៉ុន្តែ​គេ​មិនបាន​ដឹងថា នៅ​ស្រុក​ឬ​ខេត្ត​ណា​ឡើយ​។ ហេង ចំណូល​

ទឹកចិត្ត​ឪពុក ប្រឹង​រៀបចំ​ពិធី​ខួបកំណើត​ដើម្បី​កូនស្រី​