រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ចង់​លើកតម្កើង​សិល្បៈ​សម្តែង​តាម ទីធ្លា​សាធារណៈ

​ភ្នំពេញៈ​លោក ស្រី​ភឿង​ស​កុ​ណា រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បង្ហើប​ឱ្យដឹងពី​គោលដៅ​​ថ្មី​មួយ​បន្ថែមទៀត​សម្រាប់​លើកតម្កើង​នូវ​ប្រ​ប្រិយភាព​សម្រាប់​វិស័យ​សិល្ប​៖​ខ្មែរ​ដោយ​ក្នុងនោះ​នឹងដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សម្រាប់​លើកស្ទួយ​នូវ​ការសម្តែង​ទស្សនីយភាព​សិល្បៈ​នានា​តាម​ទីសាធារណៈ​នា​ថ្ងៃ​ខាងមុខ​។​

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ចង់​លើកតម្កើង​សិល្បៈ​សម្តែង​តាម ទីធ្លា​សាធារណៈ

ថ្លែងប្រាប់​បណ្តាញ​សារពត៌មាន​ក្រោយពី​លោកស្រី​អញ្ជើញ​ចូលរួម​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​​សម្រាប់​ឆ្នាំ​២០១៥​និង​លើក​ទិសដៅ​ឆ្នាំ​២០១៦​កាលពី​ថ្ងៃទី​១៣​ខែមករា​កន្លងមក​លោក​ស្រី​រដ្ឋមន្ត្រី​បានឱ្យដឹងថា​ការលើក​តម្កង​នូវ​ស្នាដៃ​សិល្បៈ​នេះ​ជា​ផ្នែក​មួយ​សំខាន់​ក្នុងការ​ទប់ស្កាត់​នូវ​លំហូរ​វប្បធម៌​បរទេស​ក៏ដូចជា​ការជួយ​ថែរក្សា​នូវ​ស្នាដៃ​សិល្បៈ​ខ្មែរ​ដែលមាន​តម្លៃ​ឥត​គណនា​បាន​នោះ​។​
លោកស្រី​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​” ចម្រៀង​សម័យ យីកេ របាំ ប្រពៃណី ល្ខោន ចាប៉ី ជាដើម​។​ស្នា​​ដៃ​ទាំងអស់នេះ​យើង​ត្រូវតែ​បង្ហាញ​ដល់​សាធារណៈ​បានឃើញ​បានដឹង​ដើម្បី​យុវជន​បាន​ទស្សនា​ហើយ​ពេញចិត្ត​និង​អភិរក្ស​វា​ទុក​សម្រាប់​ក្មេងជំនាន់ក្រោយៗ​បន្តទៀត​”​។​
លោកស្រី​បន្តថា​យើង​កើត​មកជា​ជនជាតិខ្មែរ​ហេតុនេះ​យើង​ត្រូវតែ​រួមគ្នា​អភិរក្ស​ស្នាដៃ​បុរាណ​របស់​យើង​​ឱ្យបាន​ជាប់​គង់​យូរអង្វែង​តទៅ​ថ្ងៃ​ខាងមុខ​។​យើង​ត្រូវតែ​ជួយ​ជ្រោមជ្រែង​គាត់​ក្នុង​ការសម្តែង​តាម​ទី​សា​ធា​​រណៈ​ហើយ​ត្រូវ​លើកតម្កើង​ស្នាដៃ​របស់​បុព្វបុរស​យើង​។​
គួរបញ្ជាក់​ថា​ពិធី​រៀបចំ​សន្និបាត​បូកសរុប​ការងារ​សម្រាប់​ឆ្នាំ​២០១៥​និង​លើក​ទិសដៅ​ឆ្នាំ​២០១៦​នេះ​​បាន​ប្រារព្ធ​ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៣-១៤​មករា​ដោយ​ថ្ងៃទី​១​ជា​ថ្ងៃ​បើក​សន្និបាត​បាន​ប្រារព្ធ​​ឡើង​នៅ​ទីស្តីការក្រសួង​វប្បធម៌​និង​ថ្ងៃ​បិទ​បញ្ចប់​ទៅវិញ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​សាលសន្និសីទ​ចតុមុខ​៕​ដេប៉ូ​

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ចង់​លើកតម្កើង​សិល្បៈ​សម្តែង​តាម ទីធ្លា​សាធារណៈ