អ្នកជំនាញ​ថា ឃ្លី​ប​វីដេអូ​កូរ៉េខាងជើង​បាញ់​នុយក្លេអ៊ែរសាកល្បង ជា​

ប៉ុន្មាន​ថ្ងៃមុន កូ​រ៉ា​ខាងជើង​បាន​អួត​ពិភពលោក​ថា ខ្លួន​បាន​បាញ់​សាកល្បង​ហ៊ី​ដ្រូ​ហ្សេ​ន​ពី​នាវាមុជទឹក មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​បន្ទាប់មក​ធ្វើឱ្យ​ពិភពលោក​ថ្កោលទោស​ជា​បន្តបន្ទាប់ ប៉ុន្តែ​តាម​ការពិត អ្នកជំនាញ​បាន​និយាយថា កូរ៉េខាងជើង​បាន​យក​ឃ្លី​ប​ចាស់ ធ្វើជា​ថ្មី​ទេ ។​ ​វេ​ប​សាយ​ដេលី​ម៉េ​ល (Daily Mail) របស់​អង់គ្លេស​ចេញផ្សាយ​ថា កូរ៉េខាងជើង​បាន​អះអាងថា ខ្លួន​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ពី​នាវាមុជទឹក តែ​អ្នកជំនាញ​ខាង​នុយក្លេអ៊ែរ​ចេញមក​បញ្ជាក់ថា នោះ​ជា​ឃ្លី​ប​ចាស់ ត្រូវ​កូរ៉េខាងជើង​យកមក​និយាយ​ជាថ្មី ។​

អ្នកជំនាញ​ថា ឃ្លី​ប​វីដេអូ​កូរ៉េខាងជើង​បាញ់​នុយក្លេអ៊ែរសាកល្បង ជា​

ប៉ុន្តែ​ទូរទស្សន៍​កូរ៉េខាងជើង​បាន​អះអាងថា នេះ​ជាការ​សាកល្បង​តិច​ណូ​ឡូ​ជី​នុយក្លេអ៊ែរ លើកចុងក្រោយ​កាលពី​ខែធ្នូ ឆ្នាំ ២០១៥ ដែលមាន​អ្នកដឹកនាំ គីម ជុង​អឹ​ន ឈរ​ទស្សនា​ផង ។ ប្រការ​ដែល​សំខាន់​ពាក់ព័ន្ធ​នឹង​ការបាញ់​សាកល្បង​នេះ នៅ​កូរ៉េខាងជើង​ក៏មាន​រញ្ជួយ​ដី​កម្រិត 5.1 រិច​ទ័​រ​កាលពី​សបា្តហ៍​មុន ដោយ​កូរ៉េខាងជើង​អះអាងថា បណ្តាលមកពី​ការបាញ់ សាកល្បង​ហ៊ី​ដ្រូ​ហ្សេ​ន​លើក​នេះ ៕

អ្នកជំនាញ​ថា ឃ្លី​ប​វីដេអូ​កូរ៉េខាងជើង​បាញ់​នុយក្លេអ៊ែរសាកល្បង ជា​

​ប៉ុន្តែ​ក្រោយពី​ឃ្លីប​វីដេអូ​នេះ​ផ្សាយ​លើ​ពិភពលោក​មក អ្នកជំនាញ​ខាង​នុយក្លេអ៊ែរ ពី​រដ្ឋ​កាលីហ្វ័រ​នៀ សហរដ្ឋអាមេរិក បាន​ចេញមក​អះអាងថា ឃ្លី​ប​វីដេអូ​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នេះ ជា​ឃ្លី​ប​កាត់ត និង មានការ​ប្រើ​រូបភាព​ផ្សេងៗ​ជាច្រើន យកមក​កាត់ត​បញ្ចូល​គ្នា ប៉ុន្តែ​នៅពេល​ពិនិត្យ​ពិ​ច្ច័​យ​រួចមក ក៏​ចាប់កំហុស​បាន​ថា ការបាញ់​គ្រាប់​មី​ស៊ី​ល​នីមួយៗ​នោះ សុទ្ធតែ​ការបាញ់​ក្នុងពេល​តែមួយ ។​ ចំណែក​ខាង​កងទ័ព​កូរ៉េខាងត្បូង ក៏បាន​អះអាង​ដូចគ្នា​ដែរ​ថា ក្រុង​ព្យុងយ៉ាង​បាន​យក​ឃ្លី​ប​វីដេអូ​នៃ​ការបាញ់​មី​ស៊ី​ល​កាលពី​ឆ្នាំ ២០១៣ មក​ម្ល៉េះ ។ (Kapook) សូរ្យកាន្ត​

អ្នកជំនាញ​ថា ឃ្លី​ប​វីដេអូ​កូរ៉េខាងជើង​បាញ់​នុយក្លេអ៊ែរសាកល្បង ជា​

Posted by Heng Da on Wednesday, January 13, 2016