លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ​៖ ការសម្រេចចិត្ត​របស់​សម្តេច​ហ៊ុនសែន មិនមែន ១​ចាន​ទឹក ១​ចាន​គោក​ទេ តែ​ដើម្បី​កុំ​ឲ្យ​ដំបៅ ក្លាយជា​មហារីក

ភ្នំពេញ: ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា នា​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា ការសម្រេចចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ក្នុងការ​ដោះស្រាយ​បញ្ហា និង​សំណូមពរ ប្រជាជន នៅក្នុងពេល​ថ្មីៗ ជាច្រើន​រឿង​ពេល​ថ្មីៗ​នេះ មិនមែនជា​ការសម្រេច​ចិត្ត តាម​ពាក្យ​ថា "១ ចាន​ទឹក ១​ចាន​គោក​នោះទេ​"​។

​ក្នុង​បទសម្ភាសន៍​ដដែល លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​គូសបញ្ជាក់ថា "​សម្តេច​តេ​ជោ សម្រេចចិត្ត​ដោះស្រាយ​បញ្ហា ដើម្បី​ប្រយោជន៍​ប្រជាជន មិន​ទុកអោយ​ដំបៅ ក្លាយជា​ជំងឺមហារីក​។ ការសម្រេច​ម្តងៗ គឺមាន​ការគិត សិក្សា ពិភាក្សា​ស៊ីជម្រៅ ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ យ៉ាង​ល្អិតល្អន់​"៕

លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ​៖ ការសម្រេចចិត្ត​របស់​សម្តេច​ហ៊ុនសែន មិនមែន ១​ចាន​ទឹក ១​ចាន​គោក​ទេ តែ​ដើម្បី​កុំ​ឲ្យ​ដំបៅ ក្លាយជា​មហារីក

លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ​៖ ការសម្រេចចិត្ត​របស់​សម្តេច​ហ៊ុនសែន មិនមែន ១​ចាន​ទឹក ១​ចាន​គោក​ទេ តែ​ដើម្បី​កុំ​ឲ្យ​ដំបៅ ក្លាយជា​មហារីក

លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ​៖ ការសម្រេចចិត្ត​របស់​សម្តេច​ហ៊ុនសែន មិនមែន ១​ចាន​ទឹក ១​ចាន​គោក​ទេ តែ​ដើម្បី​កុំ​ឲ្យ​ដំបៅ ក្លាយជា​មហារីក
លោក ខៀវ កាញារីទ្ធ ផ្តល់បទសម្ភាសន៍ដល់ ទទក
( រូបភាពពីហ្វេសប៊ុកលោក ខ្វៃ អាទិត្យា )