គ្រាន់តែ​ធ្វើ​ម្ហូប តារា​ស្រី ដេ​នី ខំប្រឹង​បញ្ចេញ​ខ្លាំង​ម្ល៉េះ​!​

អ្នក​សម្ដែង​ទើបតែ​រះ​ថ្មី​លើ​វិថី​សិល្បៈ និង ពូកែ​បញ្ចេញ​រាងកាយ​ដ៏​សិច​ស៊ី កញ្ញា ដេ​ន​នី ក្វាន់​ដែល​កន្លងទៅ​ថ្មីៗ​នេះ​នាង​ត្រូវបាន​គេ​ហៅថា​ជា​ស្រីខូច​និង​ជា​ស្រីលក់ខ្លួន​យ៉ាង​ពេញៗ​មាត់ គឺ​បន្ទាប់ ពី​នាង​បាន​បញ្ចេញ​នូវ​ភាព​សិច​ស៊ី នោះបាន​បង្ហោះ​រូបភាព​បង្ហាញ​ពី​សកម្មភាព​នាង​កំពុងតែ​ធ្វើ​ម្ហូប​ដាំ​ស្ល និង​ស្លៀកពាក់​បែប​បុរាណ​សិច​ស៊ី​កប់ៗ​ស៊េរី​បង្អួត​ដើមទ្រូង ចំនួន​បីសន្លឹក​លើ​ទំព័រ Facebook របស់​នាង ដែល​ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន​មើល​នាង​ឡើង​ភ្លឹក​និង ស្ទើរតែ​ស្រក់ទឹកមាត់​។​

​តារា​សិច​ស៊ី​បង្អួត​ដើមទ្រូង​រូបនេះ បាន​សរសេរ​បង្ហោះ​នៅលើ​បណ្ដាញ Facebook របស់ នាង នៅ ថា​៖ “​រៀបចំ​ដាំបាយ​ធ្វើ​ម្ហូប​យកទៅ​ចំការ តើ​មិត្ត​ណា​ចង់​ញាំ​ម្ហូប​ស្នាដៃ​របស់ខ្ញុំ មក​ចំការ​ខ្ញុំ​មក​គឺ​នៅ​ខេត្តព្រះវិហារ Denny Kwan​ស្វាគមន៍​ជានិច្ច​ណា​”​។​ ​គួររំលឹកថា​ថ្មីៗ​កន្លងទៅនេះ ដេ​នី ត្រូវបាន​គេ​ហៅថា​ជា​ស្រីខូច​និង​ជា​ស្រីលក់ខ្លួន​យ៉ាង​ពេញៗ មាត់​គឺ​បន្ទាប់ ពី​នាង​បាន​បញ្ចេញ​នូវ​ភាព​សិច​ស៊ី ដោយ​ទ្រាំ​មិនបាន​គេ​ក៏​ឃើញ​នាង​មានប្រតិកម្ម​ឆ្លើយតប ចំពោះ​អ្នក ដែល​រិះគន់​នាង​វិញ​ដែរ​តាមរយៈ​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

គ្រាន់តែ​ធ្វើ​ម្ហូប តារា​ស្រី ដេ​នី ខំប្រឹង​បញ្ចេញ​ខ្លាំង​ម្ល៉េះ​!​

តប​ទៅ​និង​ការជេរប្រមាថ​នោះ ដេ​ន​នី បាន​សរសេរ​សារ​យកមក​បង្ហោះ​នៅលើ Facebook របស់ នាង​ថា​៖ «​មួយ ជីវិត​នេះ​នាង​ខ្ញុំ​មិនដែល​បង្កជម្លោះ​ជាមួយ​អ្នកណា​ឡើយ​ប៉ុន្តែ​ថ្ងៃនេះ​ខ្ញុំ​សុំ​និយាយ​ពី​ស្រី ម្នាក់នេះ​ដែល​មក​ដៀល​ខ្ញុំ​ចំៗ​ថា​ជា​ស្រីខូច​ជា​ស្រីលក់ខ្លួន​នឹង​ស្លៀកពាក់​សិច​ស៊ី​នាំអោយ​ខូច​ប្រពៃណី ខ្មែរ​។​ ​​ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​សួរ​ទៅ​នាង​វិញ​ដែរ​ថា​នាង​ស្លៀកពាក់​នេះ សុភាព​ថ្លៃថ្នូរ​ហើយ​រឺ​?​ខ្ញុំ​គិតថា​មុននឹង នាង​និយាយ​ថាអោយ​ខ្ញុំ​នាង​គួរតែ​យក​កញ្ចក់​ឆ្លុះ​មើល​ខ្លួនឯង​សិន​ទៅ​ថា នាង​ជា​ស្រី​ខ្មែរ​ដែល​គោរព ប្រពៃណី​ដូច​នាង​និយាយ​អត់​?

នាង​និយាយថា​នាង​ឡូយ​ព្រោះ​នាង​ជា​អ្នក​នៅ​អាមេរិក ប៉ុន្តែ​សម្រាប់​ខ្ញុំ វា​គ្មាន​អី​អស្ចារ្យ​នោះទេ​បើ​នាង​កើតមក​មាន​ហើយ​នៅ​ស្រុក​គេ​នោះ​ដោយ​មិនចាំបាច់​ធ្វើការ​អី​នោះ​ទើប​វា ឡូយ​ប៉ុន្តែ​បើ​នៅ​ស្រុក​គេ​ធ្វើការ​ដូចគ្នា​នោះ​វា​គ្មាន​អី​អស្ចារ្យ​នោះទេ​។​សង្ឃឹមថា​នាង​នឹង​បានឃើញ​នូវ​ការ ឆ្លើយតប​របស់ខ្ញុំ​ព្រោះ​ខ្ញុំ​មិនចេះ​ជេរ​ដូច​នាង​ទេ​ខ្ញុំ​ចូលចិត្ត​ប្រើ​ភាសា​មនុស្ស​ព្រោះ​និយាយ​ងាយ​យល់​…» តារា​ស្រី​ដែល​ចាប់ផ្តើម​មានឈ្មោះ​ល្បី តាមរយៈ​ការសម្តែង ក្នុង​ឈុត​ខារ៉ាអូខេ «​ប្តី​ចាស់​ក្បត់​ខ្ញុំ​» របស់ អ្នកនាង ខ្ញុង គឺ តារា​សិច​ស៊ី​កញ្ញា ដេ​ន​នីមួយ​រយៈ​ចុង​ក្រោយនេះ គេ​សង្កេតឃើញ​នាង​ហាក់ បញ្ចេញ សាច់​ដើមទ្រូង បញ្ចេញរាង ស្រ​ឡូ​ន​ដោយ ស្លៀ​ត​ឈុត​ប៊ី​គី​នី​មើលទៅ​ពិតជា​សិច​ស៊ី​ខ្លាំង​ហើយ​នាង ក៏ ជាប់​ឈ្មោះថា ជាតា​រា​សិច​ស៊ី​មួយ​ដួង ដែល​ផ្គើន​និង ការរិះគន់​ផងដែរ​។​

គ្រាន់តែ​ធ្វើ​ម្ហូប តារា​ស្រី ដេ​នី ខំប្រឹង​បញ្ចេញ​ខ្លាំង​ម្ល៉េះ​!​

​ជារឿយៗ​នៅពេលដែល​តារា​ស្រី​សម្បូរ​សាច់​ដើមទ្រូង​នាង​ដេ​ន​នី​ស្លៀកពាក់​បញ្ចេញ​ភាព​សិច​ស៊ី​ម្តងៗ​នាង​តែងតែ​ទទួលរង​នូវ​ការរិះគន់​ពី​សំណាក់​មហាជន​ជាប់​ជានិច្ច តែ​ឲ្យ​តែមាន​ការរិះគន់​គឺ​នាង​តែង តែ​សម្ញែង​ភាព សិច​ស៊ី ផ្គើន​ការរិះគន់ មិនដែល​ដាច់​ទេ ។ ​គួររំលឹកថា​កន្លងទៅ​ថ្មីៗ​នេះ​កញ្ញា ដេ​ន នី ដោយ​ក្តី​ជ្រួលជ្រើម​បាន​បង្ហោះ​នៅលើ​បណ្តាញ​ទាក់ ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដោយ​បង្ហាញ​ពី​ចេតនា​ចង់បាន​គូគាប់​ទ្រនាប់​ទ្រូង​ពោលគឺ​នាង​បានចេញ មុខ​ប្រកាស​ក្តែ​ងៗ មិន​ក្រែង​ចិត្ត​មហាជន​ថា «​ចង់​មាន​សង្សារ​មួយ​នឹង​គេ តើ​មាន​អ្នកណា​ព្រមធ្វើ​សង្សារ​ខ្ញុំ​ទេ​??? »​។នាង​ក៏​ធ្លាប់បាន​សរសេរ​សារ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​បង្ហាញ​ពី​ការឈឺចាប់​ក្នុង រឿង​ស្នេហា​ផងដែរ​ដោយមាន​ខ្លឹមសារ​ថា​៖ «​ធ្លាប់​ឈឺចាប់ ធ្លាប់​ត្រូវគេ​ក្បត់ ធ្វើ​ឲ្យ​ខ្ញុំ​លែង​ទុកចិត្ត នឹង​សាកល្បង​ស្រឡាញ់​អ្នកណា​ទៀត​។

កើតជា​មនុស្ស គឺ​ចៀស​មិន​ផុតពី​រឿង​ស្នេហា នឹង​ការឈឺចាប់​ឡើយ តែ​យើង​មិនគួរ​បិទផ្លូវ​ខ្លួនឯង ព្រោះ​ធ្លាប់​បរាជ័យ​នោះទេ ។ គ្រាន់តែ​ចាំ​ទុក​ថា​កុំ​ស្រលាញ់​គេ​ច្រើនជាង ស្រលាញ់​ខ្លួនឯង ទោះជា​យ៉ាងណា ក៏​គ្មាន​អ្នកណា​គេ​ស្រលាញ់​យើង ជាង​យើង​ស្រលាញ់​ខ្លួនឯង​ដែរ​..»​។​ តាមរយៈ​សារ​នេះ អាច​បញ្ជាក់ថា ដេ​ន​នី ធ្លាប់​ឆ្លងកាត់​រឿង​ស្នេហា​ឈឺចាប់ និង​បែកបាក់​ម្តង​រួចមកហើយ ទើប​ធ្វើ​ឲ្យ​នាង​មានការ​ឈឺចាប់​ក្នុង​ចិត្ត បែបនេះ ៕ ដេវីត​

គ្រាន់តែ​ធ្វើ​ម្ហូប តារា​ស្រី ដេ​នី ខំប្រឹង​បញ្ចេញ​ខ្លាំង​ម្ល៉េះ​!​