កំពូល​តារា​ទាំង ៦ ប្រឈមមុខ​ដាក់គ្នា​

ពិតជា​ធ្វើឱ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេលដែល​ដឹងថា កំពូល​តារា​ឯក​ប្រុស​ស្រី​ទាំង ៦ រូប នឹង​មក​ប្រជុំគ្នា​ខ្សែភាពយន្ត​ភាគ​របស់ True4You ដែល​ដឹកនាំ​ដោយ​តារាចម្រៀង​ស្រី​អ្នកនាង ណាត មី​រៀ (Nat Myria) ដោយ​កន្លងមកនេះ គឺ​បង្ហើប​ពី​តួឯក​ដែល​ត្រូវ​ចូលរួម​សម្តែង​ខ្លះៗ​មកហើយ តែ​មិន​នឹកស្មានថា រឿង​ខ្នាត​ធំ​មួយ​នេះ​បែរជា​ហ៊ាន​ទុន​ច្រើន​ដល់​ម្លឹ​ង​។​

កំពូល​តារា​ទាំង ៦ ប្រឈមមុខ​ដាក់គ្នា​

​ពេលដែល​បង្ហើប​ថា អ្នកនាង ណាត មី​រៀ សម្រេចចិត្ត​មក​ធ្វើជា​អ្នកដឹកនាំ​រឿង «​ម្ចាស់​គ្រង​វេហា​» (Jao Wayha) គឺ​គ្រាន់តែ​បញ្ជាក់ថា អ្នកនាង​នឹង​ស្វាមី​របស់​អ្នកនាង គឺ​លោក អាំ អា​ធិ​ឆាត (Aum Atichart) តួឯក​ប្រុស​ក្នុង​រឿង «​ភ្លើង​ស្នេហ៍​រកាដែក​» (Plerng Chimplee) មក​សម្តែង​ជា​តួឯក​ប្រុស និង កំពុង​តាម​ស្វែងរក​តួឯក​ស្រី​ដែលមាន​ប្រជាប្រិយ​ខ្លាំង​។

កំពូល​តារា​ទាំង ៦ ប្រឈមមុខ​ដាក់គ្នា​

​ស្រាប់តែ​ថ្ងៃ​ដែល​បើកសម្ពោធ​បង្ហាញ​តារា​ដែល​ត្រូវ​ចូលរួម​សម្តែង បែរជា​លេចមុខ​សុទ្ធតែ​តារា​ដែល​គ្រង​តំណែង​ជា​តួឯក ដោយមាន លោក អាំ ចាប់​ដៃគូ​សម្តែង​ជាមួយ​អ្នកនាង នុ​ន វ៉​រ៉ា​នុ​ច (Noon Woranuch) លោក អែន​ដ្រូ ហ្គា​ហ្វីល (Andrew Garfield) ចាប់​ដៃគូ​សម្តែង​ជាមួយ​អ្នកនាង ផេ​ន​ខេ​ក ខេ​ម៉ា​នី​ត (Pancake Khemanit) និង លោក ធី​ក ជេ​សា​ដា​ផន (Tik Jesadaporn) ចាប់​ដៃគូ​សម្តែង​ជាមួយ​អ្នកនាង ម៉ៃ ដាវី​កា​ ​(Mai Davika)​។​

កំពូល​តារា​ទាំង ៦ ប្រឈមមុខ​ដាក់គ្នា​

​រឿង «​ម្ចាស់​គ្រង​វេហា​» ត្រូវ​បែង​ចែកជា ៣ វគ្គ ដោយ​វគ្គ​ទី​១ គឺមាន​ចំណងជើង​ថា «​ខ្សែទឹក​ប្រសព្វ​មេឃ​» (Fang Nam Jarod Fah) សម្តែង​ដោយ​លោក អាំ អា​ធិ​ឆាត និង អ្នកនាង នុ​ន វ៉​រ៉ា​នុ​ច ព្រមជាមួយ​រឿងរ៉ាវ​ស្នេហា​គ្រូពេទ្យ​ស្រី​ជួយសង្គ្រោះ​ទាហាន​អាកាស​ដែល​រងរបួស រួច​ក៏​បង្កើតជា​ចំណងស្នេហា​។

កំពូល​តារា​ទាំង ៦ ប្រឈមមុខ​ដាក់គ្នា​

កំពូល​តារា​ទាំង ៦ ប្រឈមមុខ​ដាក់គ្នា​

​រីឯ​វគ្គ​ទី ២ គឺមាន​ចំណងជើង​ថា «​ដណ្តើម​គ្រង​បេះដូង​» (Pichit Daen Jai) ដែល​សម្តែង​ដោយ​លោក អែន​ដ្រូ ហ្គា​ហ្វីល និង អ្នកនាង ផេ​ន​ខេ​ក ខេ​ម៉ា​នី​ត ហើយ​រឿង​ស្នេហា​របស់​ពួកគេ​កើតចេញពី​តួឯក​ស្រី​មិន​ចូលចិត្ត​បុរស​ដែល​ធ្វើ​ទាហាន តែដោយសារ​ការងារ បាន​បង្ខំ​ឱ្យ​នាង​មក​រួម​ការងារ​ជាមួយ​តួឯក​ប្រុស​ដែលជា​ទា​ហារ​អាកាស រហូត​បាក់ចិត្ត​ស្រឡាញ់​ដោយ​មិនដឹង​ខ្លួន​។​

កំពូល​តារា​ទាំង ៦ ប្រឈមមុខ​ដាក់គ្នា​

កំពូល​តារា​ទាំង ៦ ប្រឈមមុខ​ដាក់គ្នា​

​សម្រាប់​វគ្គ​ទី ៣ វិញ មាន​ចំណងជើង​ថា «​អ្នក​គ្រង​វេហា​» (Poo Krong Fah) ដែល​សម្តែង​ដោយ​លោក ធី​ក ជេ​សា​ដា​ផន និង អ្នកនាង ម៉ៃ ដាវី​កា ហើយ​ស្នេហា​របស់​ពួកគេ​ចាប់ផ្តើម​ពី​អ្នកបើក​យន្តហោះ​ចិត្ត​ទឹកកក ស្រឡាញ់​ពេញចិត្ត​ភាពជា​កំលោះ និង ចូលចិត្ត​ជីវិត​សិទ្ធិសេរីភាព តែ​បែរជា​លង់​ស្រឡាញ់​ក្រមុំ​ឡេះឡោះ​ទៅវិញ​។ សូម​ទស្សនា​វី​ដេ​អូ​ខាង​ក្រោម​៕ ខេ​រី​
(​ប្រភព​៖ សា​នុ​ក​)

កំពូល​តារា​ទាំង ៦ ប្រឈមមុខ​ដាក់គ្នា​

កំពូល​តារា​ទាំង ៦ ប្រឈមមុខ​ដាក់គ្នា​

Posted by Heng Da on Thursday, January 14, 2016