អាជ្ញាធរភ្នំពេញ និងមន្រ្តីជំនាញ រួមគ្នា លុបបំបាត់ គ្រឿងញៀន

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានសហការជាមួយ មន្រ្តីជំនាញខាង គ្រឿងញៀន ដើម្បីរួមគ្នា លុបបំបាត់ គ្រឿងញៀន ដែលកំពុងតែមាន សកម្មភាព យ៉ាងផុសផុល នាពេលបច្ចុប្បន្ន។

បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់សាលា រាជធានីភ្នំពេញ បានឲ្យដឹងថា “យើងរួមគ្នា ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀន ស្មើនឹងយើងរួមគ្នា លុបបំបាត់ បញ្ហាចោរលួច ឆក ប្លន់ គាស់ផ្ទះ និងបទឧក្រិដ្ឋផ្សេងៗ ក្នុងរាជធានីភ្នំពេញ របស់យើង”។

នៅរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ លោក  ឃួង ស្រេង និង ឧត្តមសេនីយ៍ឯក ម៉ក់ ជី អគ្គស្នងការរងនគរបាលជាតិ ទទួលផែនបង្ក្រាប គ្រឿងញៀន  បានដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យ និងផ្លាស់ប្តូរ បទពិសោធន៍ លើការបង្ក្រាប បទល្មើសគ្រឿងញៀន នៅភូមិសាស្ត្រភូមិត្រពាំងឈូក (មុខមន្ទីរពេទ្យព្រះកុសុមៈ) សង្កាត់ទឹកថ្លា។

ជាផែនការ នឹងខិតខំធ្វើយ៉ាងណា ឱ្យភូមិសាស្ត្រខាងលើនេះ បានល្អប្រសើរឡើងវិញ ក្នុងនោះអាជ្ញាធរ មូលដ្ឋានត្រូវតែពិនិត្យ និងប្រមូលសាវតាជាតិ ឱ្យបានច្បាស់លាស់ ជាមួយម្ចាស់ទីតាំងទាំងអស់ ដើម្បីងាយស្រួល គ្រប់គ្រង៕

អាជ្ញាធរភ្នំពេញ និងមន្រ្តីជំនាញ រួមគ្នា លុបបំបាត់ គ្រឿងញៀន