សម្តច ស ខេង បញ្ជា​សមត្ថកិច្ច​ឲ្យត្រួត​​ពិនិត្យ​​លិខិត​​​ស្នាម​យាន​​​យន្ត​​​ឡើង​វិញ​ ចាប់​​​ពី​ខែ​មីនា​​​​

រដ្ឋមន្រ្តី​​ក្រសួង​​មហាផ្ទៃ សម្តេច ​​ស ខេង បាន​​ចេញ​​ឱសានវាទ ​​ឲ្យសមត្ថកិច្ចចាប់ផ្តើមត្រួតពិនិត្យឡើងវិញនូវលិខិតស្នាមនានា ដូចជា បណ្ណបើកបរ​​យានយន្ត បណ្ណសម្គាល់​​​​យានយន្ត និងវិញ្ញាបន​​បត្រត្រួតពិនិត្យ​​​បច្ចេកទេស​​យានយន្ត ​(ឆៀក) ព្រមទាំងឯកសារ​មួយចំនួន​ទៀត ចាប់ពីថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ ២០១៦ ខាងមុខ​។ ជាមួយគ្នា ក្រោយ​ពិធី​បូក​សរុប​របាយការណ៍​ត្រួត​ពិនិត្យការ​អនុវត្តច្បាប់ចរាចរណ៍រយៈពេល ១៣ ថ្ងៃ នៅក្រសួងមហាផ្ទៃ​នៅ​​​ល្ងាចនេះ សម្តេច ខេង ​បានណែនាំឲ្យ​ក្រសួងសាធារណ​ការ និងដឹកជញ្ជូន​ឲ្យពិនិត្យ​​​បន្ថែម​កន្លែងត្រួតពិនិត្យ​​បច្ចេកទេសយានយន្ត (ឆៀក)។​

សូមស្តាប់សំឡេង លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ ដែលបានស្រង់​​ប្រសាសន៍​រដ្ឋមន្រ្តី​​ក្រសួង​​មហាផ្ទៃ​​៖


លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​