វត្ថុ​៩​យ៉ាង​អ្នក​មិន​គួរ​ដាក់​ក្លាសេ​ក្នុង​ទូរ​ទឹកកក​

វត្ថុ​៩​យ៉ាង​អ្នក​មិន​គួរ​ដាក់​ក្លាសេ​ក្នុង​ទូរ​ទឹកកក​

​មនុស្ស​មួយចំនួន​បានគិត​ថា ទូរ​ទឹក​ក​ជា​កន្លែង​មាន​សុវត្ថិភាព និង​អាច​ជួយ​រក្សា​គុណភាព​របស់ ឬ​ចំណី​មួយចំនួន​អោយ​រក្សា​បាន​យូរ​។ តែ​តាម​ការពិត​វា​មិន​តែងតែ​អញ្ចឹង​នោះទេ  វា​វត្ថុ​ខ្លះ​ឬ​អាហារ​ខ្លះ អ្នក​មិន​គួរ​យក​វា​រក្សាទុក​ក្នុង​ទូរ​ទឹកកក​ឡើយ​។​ខាងក្រោម​នេះ គឺជា​វត្ថុ ៩យ៉ាង ដែល​អ្នក​មិន​គួរ​ដាក់​ក្លាសេ ៖

១. ទឹក​ជ្រលក់​
​វា​អាច​រក្សា​គុណភាព​វា​នៅ​សីតុណ្ហភាព​ខាងក្រៅ​បាន​រហូត​ដល់​ទៅ ៣​ឆ្នាំ​ដូច្នេះ​វា​ចាំបាច់​នោះទេ ដែល​អ្នក​ត្រូវ​រក្សា​វា​ទុក​ក្នុង​ទូរ​ទឹកកក​។​

២. ដំឡូង​បារាំង​
ការ​ដាក់​វា​នៅ​ក្នុង​កន្លែង​ត្រជាក់ អាច​ផ្លាស់ប្តូរ​រសជាតិ​របស់​វា​។ អ្នក​គួរ​ដាក់​វា​នៅក្នុង​ថង់​ក្រដាស់ ប៉ុន្តែ​គួរ​ចៀសវាង​ការ​ដាក់​វា​ក្នុង​ថង់​ប្លា​ស្ទិច ព្រោះ​វា​នឹង​ធ្វើអោយ​មាន​សំណើម ដែល​អាច​ធ្វើអោយ​វា​ឆាប់​ខូច​។ ជាធម្មតា អាយុកាល​របស់​វា​អាច​បាន​ដល់​ទៅ​៣​សប្តាហ៍​។​

៣. នំ​បុ័ង​
ទូរ​ទឹកកក អាច​ធ្វើអោយ​នំ​បុ័ង​រឹង​។ ដូច្នេះ អ្នក​គួរ​ទុក​វា​នៅ​ខាងក្រៅ​ធម្មតា​វិញ​។​

៤. ខ្ទឹម​បារាំង​
វា​ជា​ប្រភេទ​បន្លែ​ដែល​ត្រូវការ​ខ្យល់ ដូច្នេះ​គួរ​ដាក់​វា​ក្នុង​ថង់​ក្រដាស​ដែល​ចំហរ ឬ​កន្លែង​ដែល​ស្អាត​ល្អ​។ គួរ​ចៀសវាង​ដាក់​វា នៅក្បែរ​ដំឡូងបារាំង​ព្រោះ​អាច​ផ្តល់​សំណើម​ដល់​ខ្ទឹមបារាំង​។​

៥. ថ្ម​ពិល​
វា​គួរ​រក្សាទុក​ក្នុង​សីតុណ្ហភាព​ខាងក្រៅ​ធម្មតា​។​ការ​ដាក់​វា​នៅ​ក្នុង​កន្លែង​ក្តៅ​ពេក ឬ​ត្រជាក់​ពេក​នឹង​ធ្វើអោយ​វា​ឆាប់​អស់​ថាមពល​។​

៦. ខ្ទឹម​ស​
វា​អាច​មាន​អាយុកាល​ដល់​ទៅ ២​ខែ ដោយ​អាច​ស្ថិតនៅក្នុង​បរិយាកាស​ធម្មតា​បាន​។​

៧. ផ្លែ​ប៉េងប៉ោះ​
អ្នក​គួរ​រក្សា​វា​ទុក​នៅ​ខាងក្រៅ​។ បើ​អ្នក​ចង់​អោយ​ឆាប់​ទុំ នោះ​គួរ​ដាក់​វា​ចូល​ក្នុង​ថង់​ក្រដាស់​។ ហើយ​វា​អាច​រក្សាបាន​៣​ថ្ងៃ​ក្រោយ​ពេល ដែល​វា​ចាប់ផ្តើម​ទុំ​។​

៨. កាហ្វេ​
សីតុណ្ហភាព​ត្រជាក់​នឹង​បង្កើត​សំណើម​នៅលើ​គ្រាប់ ឬ​ម្ស៉ៅ​កាហ្វេ ដែល​នឹង​ធ្វើអោយ​កាហ្វេ​បាត់​រសជាតិ​ឈ្ងុយឆ្ងាញ់​របស់​វា​។​

៩. ថ្នាំលាប​ក្រចក​
ការ​ដាក់​វា​ក្នុង​ទូរ​ទឹកកក នឹង​ធ្វើអោយ​ទឹក​ឡើង​ខា​ប់ គួរ​រក្សា​វា​នៅ​ក្នុង​សីតុណ្ហភាព​ធម្មតា ដោយ​ដាក់​អោយ​ឆ្ងាយ​ពី​កន្លែង​ដែល​ក្តៅ​ខ្លាំង ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។