​ពូកែ​មិន​ភ្ញាក់​? ប្រើ​នាឡិការោទិ៍​ប្រភេទ​នេះ​វិញ​មើល​!

​ពូកែ​មិន​ភ្ញាក់​? ប្រើ​នាឡិការោទិ៍​ប្រភេទ​នេះ​វិញ​មើល​!

​មនុស្ស​ភាគច្រើន តែង​មាន​ភាព​ពិបាក​ក្នុងការ​ក្រោកពីដំណេក ហេតុនេះហើយ​ទើប​ពួកគេ​ជ្រើសរើស​ការដាក់​នាឡិការោទិ៍​ដើម្បី​ជួយ ដាស់​ពួកគេ​អោយ​ភ្ញាក់​ទាន់​ម៉ោង​កំណត់​។ តែ​យ៉ាងណាមិញ ដោយសារ​នាឡិការោទិ៍​ធម្មតា មាន​ភាពងាយស្រួល ក្នុង​ការបញ្ឈប់ មនុស្ស​ខ្លះ​ទៀត​គ្រាន់តែ​ក្រោក​ចុច​វា​បិទ ហើយ​បន្ត​ដេក​ទៀត ដែល​ពេល​ខ្លះ​អាច​ធ្វើអោយ​គេ​គេង​ជ្រុល​ដដែល​នឹង​។​

​តែ​ជាមួយ​នឹង​បច្ចេកវិទ្យា​ថ្មី  សម្រាប់​ជួយ​ដាស់​មនុស្ស​ដែល​មាន​ភាព​ខ្ជិលច្រអូស​ខ្លាំង គេ​បាន​បង្កើត​នូវ​នាឡិការោទិ៍​ប្រភេទ​ថ្មី​មួយ ដែល​មើល​ទៅ​ដូច​ជា​កម្រាល​ជូត​ជើង ត្រូវបាន​គេ​ដាក់ឈ្មោះថា Ruggie ដោយ​វា​អាច​ជួយ​បង្ខំ​យើង​អោយ​ក្រោក​ចេញ​ពី​គ្រែ ដោយ​ត្រូវ​ដាក់​ជើង​មក​ជូត ឬ​សង្កត់​វា ទើប​វា​អាច​ឈប់​រោទិ៍​បាន​។

ចំណុច​ពិសេស​របស់​នាឡិកា​ប្រភេទ​នេះ គឺ​វា​ចាំបាច់​តម្រូវ​អោយ​អ្នក​ក្រោក​ចេញ​ពី​គ្រែ ហើយ​ឈរ​នៅត្រង់​ចំណុច​ដែល​តម្រូវ​អោយ​ដាក់​ជើង​ទាំង​ពីរ  ក្នុង​រយៈពេល​៣​វិនាទី ទើប​វា​បញ្ឈប់​សម្លេង​រោទិ៍​នេះ ។ លើសពីនេះទៅទៀត អ្នក​ក៏​អាច​នឹង​អាច​លឺ​សម្លេង​ចេញពី​នាឡិកា​នេះ​ដែល អាច​កំណត់​បាន​នូវ​សម្លេង​ប្លែកៗ​អស់សំណើច និង​អាច​ជួយ​អោយ​អ្នក​ភ្លឺស្វាង​ល្អ ដោយ​ការ​និយាយថា អរុណ​សួស្តី ឬ​ពាក្យ​លើកទឹកចិត្ត ដែល​អ្នក​អាច​ក្រោក​ចេញ​ពី​គ្រែ​បានសម្រេច​៕
 

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។