ចាប់ខ្លួន​អធិការ​ស្រុក​ស្វាយ​អ​ន្ទ​រ​បន្ទាប់ពី​បាញ់​បុរស​ម្នាក់​ស្លាប់​

​ខេត្តព្រៃវែង ៖ អធិការនគរបាល លោក ពុំ កាន់ ស្រុក​ស្វាយ​អ​ន្ទ​រ ត្រូវបាន​ចាប់ខ្លួន​យកមក​ឃុំខ្លួន នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ បន្ទាប់ពី​មានការ​ផ្ទុះអាវុធ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ គ្រា​ដែល​ចុះបង្ក្រាប សង្វៀន​ជល់​មាន់ មួយកន្លែង នៅ​ភូមិ​តង​ឡង​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​។​

លោក ពុំ កាន់ អធិការនគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ល្បែងស៊ីសង ខុសច្បាប់ (​មាន​ជល់​មាន់ និង​បៀរ​អាប៉ោង​) មួយកន្លែង ស្ថិតនៅ​ភូមិ​តង​ឡង​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​។ លោក​ដក​កាំភ្លើងខ្លី ពី​ចង្កេះ​បាញ់​ឡើងលើ ប៉ុន្តែ​មិនដឹង​យ៉ាង​មិច ស្រាប់តែ​គ្រាប់កាំភ្លើង​នោះ ហោះ​ផ្លាត​ទៅ​ត្រូវ បុរស​ម្នាក់ ដែល​កំពុង​ឈរ​បីកូន បណ្តាល​ចំ​ដួល​ស្លាប់​មួយ​រំពេច​តែម្តង​។ ជនរងគ្រោះ​មានឈ្មោះ កិះ អ៊ី​ម អាយុ ៣៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ ៕ ​

KA-14-01-2016-24 KA-14-01-2016-25 KA-14-01-2016-27 KA-14-01-2016-28