នី រតនា ក្លាយជា​ចោរលួច​ចិត្ត​…

Doliprane TVC

តារាចម្រៀង​ពន្លក​ថ្មី​វ័យក្មេង​ស្រស់​សង្ហា​សំនៀង​ផ្អែម​ម្ចាស់​ពានរង្វាន់​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol រដូវ​កាល​ទី​១ ប្រចាំ​ស្ថានីយទូរទស្សន៍​ហង្ស​មាស លោក នី រតនា ត្រូវបាន​ទស្សនិកជន ដាក់បន្ទុក​ថា​ជា​ចោរលួច​ចិត្ត​ទស្សនិកជន ស្រប​ពេលដែល​តារា​រូបនេះ​អាច​ច្រៀង​បាន​ស្ទើរ​គ្រប់​ចង្វាក់​នៃ​បទ គ្មាន​ចន្លោះ ជាពិសេស​បទ​បែប​មរតក​ដើម​នោះ​។​

នី រតនា ក្លាយជា​ចោរលួច​ចិត្ត​…

​ចាប់តាំងពី​ការបង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​ប្រកួត​រហូតដល់​មានឱកាស​គ្រង​ដំណែង​ជា​ម្ចាស់​ពានរង្វាន់ ហើយ​ទទួលបាន​ឱកាស​ក្នុង​ការឡើង​បង្ហាញមុខ​នៅ​ឆាក​តន្ត្រី​នានា​កន្លងមក​នោះ ម្ចាស់​ពានរង្វាន់​វ័យក្មេង​រូបនេះ បាន​អន្ទង​យក​បេះដូង​ទស្សនិកជន​មិន​ស្ទើរ​នោះឡើយ មិនថាតែ​សម្រាប់​មិត្តៗ​យុវវ័យ​ប៉ុណ្ណោះ​ទេ សូម្បីតែទស្សនិកជន​ដែលមាន​វ័យ​កណ្តាល ក៏​តារា​វ័យក្មេង​សំឡេង​ផ្អែម​រូបនេះ​អាច​ឆក់​ទាញយក​ការចាប់ អារម្មណ៍​បានដែរ ជាក់ស្តែង​គឺ​តាមរយៈ​ការ​បង្ហើរ​សំនៀង​របស់ រតនា នៅក្នុង​កម្មវិធី «​ពេលវេលា​ដែល​ត្រូវ​តបស្នង​» ដែល​ច្រៀង​បទ​មរតក​ដើម​របស់​អធិរាជ​សំឡេង​មាស លោក ស៊ិន ស៊ី​សាមុត “​នឹក​គ្រប់​វេលា​” ដែល​ត្រូវបាន​ចុះបញ្ជី​បទ​ចម្រៀង កម្មសិទ្ធិបញ្ញា​នោះ បានធ្វើឱ្យ​អ្នកមុខអ្នកការ​ដែល​ទៅ​ទស្សនា​ផ្ទាល់​មានការ​ពេញចិត្ត​ពេញ​ថ្លើម​មិនធម្មតា​នោះឡើយ ព្រោះតែ​រំភើប​នឹង​សំឡេង​បែប​បំពេរ​របស់​តារាចម្រៀង​វ័យក្មេង​មួយរូប​នេះ​។​

នី រតនា ក្លាយជា​ចោរលួច​ចិត្ត​…

​គួររំឭកថា ម្ចាស់​ពានរង្វាន់​វ័យក្មេង​រូបនេះ ក៏​ត្រៀម​នឹង​ចេញលក់​បទ​ចម្រៀង​ផ្ទាល់ខ្លួន​ឆាប់ៗ​ផងដែរ ក្រោយពេល ដែល​តារា​រូបនេះ​បាន​ក្លាយជា​តារាចម្រៀង​ពេញសិទ្ធិ​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​ទៅតាម​លក្ខន្តិក​នៃ​កម្មវិធី ប្រកួត​នាពេល​កន្លងមក​នោះ​៕ ភូមិន្ទ​

 

នី រតនា ក្លាយជា​ចោរលួច​ចិត្ត​…

នី រតនា ក្លាយជា​ចោរលួច​ចិត្ត​…

នី រតនា ក្លាយជា​ចោរលួច​ចិត្ត​…

នី រតនា ក្លាយជា​ចោរលួច​ចិត្ត​…

នី រតនា ក្លាយជា​ចោរលួច​ចិត្ត​…

នី រតនា ក្លាយជា​ចោរលួច​ចិត្ត​…