ឥណ្ឌា​ចំណាយ 1.300 លាន​ដុល្លារ ទប់ស្កាត់​ការសម្លាប់ ​ខ្លួន​របស់​ក​សិ​ករ​

Doliprane TVC

តាម AFP បាន​រាយការណ៍​កាលពី​ថ្ងៃទី 13 ខែមករា​ថា លោក ន​រេ​ន​ដ្រា ម៉ូ​ធី នាយករដ្ឋមន្ត្រី​ប្រទេស​ឥណ្ឌា បានអនុម័ត​គម្រោងកា​រ​វិស័យ​កសិកម្ម នូវ​ថវិកា​ចំនួន 1.300 លាន​ដុល្លារ ដើម្បី​ដោះស្រាយ​ពី​បញ្ហា​កើនឡើង​កាន់តែច្រើន ការធ្វើអត្តឃាត​របស់​កសិករ​នៅ​តំបន់​ជនបទ ចំពោះ​វិបត្តិ​គ្រោះរាំងស្ងួត ។​លោក រ៉ា​ច​ណាត ស៊ី​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឥណ្ឌា​ពោលថា គម្រោងការ​នេះ​នឹង​ជួយ​ការពារ​ប្រជាកសិករ មិនឱ្យ​សម្លាប់ខ្លួន ពី​ផលប៉ះពាល់​គ្រោះរាំងស្ងួត បណ្តាលឱ្យ​ផលិតផល​កសិកម្ម​ធ្លាក់ចុះ ។​

«​គម្រោងការ​នេះ​មិន​ត្រឹមតែ​អូស​ទាញយក​ចំណុច​ល្អ​នៃ​នយោបាយ​ក្នុង​អតីត​មក​ប្រើ​នោះទេ វា​ថែមទាំង​បាន​ដោះស្រាយ​វិបត្តិ​ដែល​ធ្លាប់មាន​កន្លងមក​, នេះ​ចាត់ទុកថា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​» ។ លោកនាយក​រដ្ឋមន្ត្រី​និយាយ​ក្នុង Twitter ។​

ចំណែក​លោក អេ​ម​ចេ ខាន ប្រធានសភា​អាហារ និង កសិកម្ម និយាយថា គ្រោងការ​នេះ បាន​កាត់បន្ថយ​ការភ័យខ្លាច​ផលិតផល​ធ្លាក់ចុះ​ទាប និង ជា​នយោបាយ​របស់​រដ្ឋា​ភិ​បាល ក្នុងការ​អាណិតអាសូរ​ប្រជាកសិករ ៕
​សូរ្យកាន្ត (​ខាវ​ស៊ុត​)

ឥណ្ឌា​ចំណាយ 1.300 លាន​ដុល្លារ ទប់ស្កាត់​ការសម្លាប់ ​ខ្លួន​របស់​ក​សិ​ករ​