​ចំនួន​កាឡូរី​ដែល​កូន​របស់​អ្នកប្រើប្រាស់​

​ចំនួន​កាឡូរី​ដែល​កូន​របស់​អ្នកប្រើប្រាស់​

​អាហារ​គឺជា​ថាមពល ដែល​ត្រូវ​បាន​បញ្ចេញ​ក្នុងពេល​ដែល​អាហារ​ត្រូវបាន​រំលាយ​។ ថាមពល​ទាំង​នេះ ត្រូវបាន​កំណត់​ដោយ​កាឡូរី ដែល​អាច​អាចធ្វើអោយ​កោសិកា បំពេញ​ការងារ​របស់​ពួក​វា​បាន ដើម្បី​រក្សា​សុខ​ភាព និង​សុខុមាលភាព​រាងកាយ​អោយបាន​ល្អ ។ ថាមពល​ទាំង​នេះ អាច​យកមក​ប្រើប្រាស់​ភ្លាមៗ ឬ​រក្សាទុក​សម្រាប់​ការប្រើប្រាស់​នា​ពេល​ក្រោយ​ទៀត​។​

​តម្រូវការ​ថាមពល មាន​ភាពខុសៗ​គ្នា​ចាប់ពី ១០០០​កា​ឡូរី ឬ​ច្រើន​ជាង ៤០០០​កា​ឡូរី អាស្រ័យ​ទៅតាម​អាយុ​, ភេទ និង​សកម្មភាព​រាងកាយ​។ ចំពោះ​ស្ត្រី , កុមារ និង​មនុស្សពេញវ័យ​យ ពួកគេ​ត្រូវការ ប្រហែលជា​១៦០០​កាឡូរី​ជា​រៀងរាល់ថ្ងៃ​។ កុមារ​ដែល​មាន​អាយុ​ច្រើន​បន្តិច​, ស្ត្រី​ពេញវ័យ​ដែល​សកម្ម និង​មនុស្ស​ប្រុស ត្រូវការ​ប្រហែល​ជា ២០០០​កាឡូរី​ជា​រៀងរាល់ថ្ងៃ​។ ចំពោះ​មនុស្ស​ពេញវ័យ​ដែល​សកម្ម និង​បុរស​វ័យក្មេង ត្រូវការ​ប្រហែល​ជា ២៤០០​កា​ឡូរី​។​

​ប្រភព​ថាមពល​នៃ​កាឡូរី​ដែល​យើង​ទទួលបាន​ពី​អាហារ រួមមាន ១១%​នៃ​ប្រូតេអ៊ីន​, ៣៥%​នៃ​ខ្លាញ់ និង ៦០%​ទៀត​នៃ​កាបូ​អ៊ី​ដ្រាត​។​

យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​អាហារូបត្ថម្ភ​របស់​ប្រទេស​ហ្វីលីពីន  បាន​ណែនាំ​នូវ​ចំនួន​កាឡូរី​ដែល​អ្នក​គួរ​ប្រើប្រាស់​ទៅតាម​វ័យ​ដូចខាងក្រោម​៖

  • ​សម្រាប់​កុមារ​ដែល​មាន​អាយុ​ពី ៣ ទៅ​៦​ឆ្នាំ គួរប្រើ​កាឡូរី​ចន្លោះ​ពី ៩០ ទៅ​១០០​កា​ឡូរី ក្នុង​មួយ​គីឡូក្រាម​នៃ​ទម្ងន់​រាងកាយ​។​
  • ​សម្រាប់​កុមារ​ដែល​មាន​អាយុ​ពី ៧ ទៅ​៩ ឆ្នាំ គួរប្រើ​កាឡូរី​ចន្លោះ​ពី ៨០ ទៅ ៩០​កា​ឡូរី ក្នុង​មួយ​គីឡូក្រាម​នៃ​ទម្ងន់​រាងកាយ​។​
  • ​សម្រាប់​កុមារ​ដែល​មាន​អាយុ​ពី​១០  ទៅ​១២​ឆ្នាំ គួរប្រើ​កាឡូរី​ចន្លោះ​ពី ៧០ ទៅ​៨០​កា​ឡូរី ក្នុង​មួយ​គីឡូក្រាម​នៃ​ទម្ងន់​រាងកាយ​។​
  • ​សម្រាប់​កុមារ​ដែល​មាន​អាយុ​ពី ១៣ ទៅ ១៥​ឆ្នាំ គួរប្រើ​កាឡូរី​ចន្លោះ​ពី ៥៥ ទៅ​៦៥    កា​ឡូរី ក្នុង​មួយ​គីឡូក្រាម​នៃ​ទម្ងន់​រាងកាយ​។​

​កាឡូរី​ដែលមាន​លើស​ពី​តម្រូវការ​រាងកាយ នឹង​ត្រូវ​បាន​រក្សាទុក​ក្នុង​ទម្រង់​ជា​ខ្លាញ់​នៅក្នុង​ថ្លើម ឬ សាច់ដុំ ហើយ​វា​នឹង​ធ្វើអោយ​អ្នក​កើន​ទម្ងន់​។ ជាធម្មតា​ថាមពល​ទាំងនេះ នឹង​អាច​ដុត​បំផ្លាញ​បាន​ល្អ  លុះត្រាតែ​យើង​ធ្វើ​សកម្មភាព​រាងកាយ​៕

​ប្រែ​សម្រួល​ដោយ​៖  ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។