ក្រុម Bahrain ឈ្នះក្រុមជម្រើសជាតិ កម្ពុជា១-០ នៃពាន Bangabandhu Cup 2016

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិ Bahrain រកបាន៣ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជាក្នុងលទ្ធផល ១ទល់០ នៃព្រឹត្តិការណ៍ការ ប្រកួតពានរង្វាន់ក្នុងក្របខណ្ឌ Bangabandhu Cup 2016 នារសៀល ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៦ នេះ នៅប្រទេសបង់ក្លាដេស ដោយកីឡាករ Al Sheikh ពាក់លេខ១៥ នៅនាទីទី១២ ជាប្រធានក្រុម។

ក្នុងតង់ទី១ ក្រុមបាល់ទាត់ជម្រើសជាតិ Bahrain រកបានមួយគ្រាប់ដោយការស៊ុតបញ្ចូលទី ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាពីកីឡាករ Al Sheikh ពាក់លេខ ១៥ នៅនាទីទី ១២ ជាប្រធានក្រុម ដែលជាឳកាសនាំមុខកម្ពុជា ។ ការស៊ុតបញ្ចូលទីធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្តៅស្លឹក ត្រចៀកខិតខំវាយបកវិញ ប៉ុន្តែគ្មានឱកាសរកគ្រាប់បាល់បានស្មើឡើយ ចប់តង់ទី១ លទ្ធផល ១ទល់០។

សម្រាប់តង់ទី២វិញ ក្រុមបាល់ទាត់ Bahrain មានឳកាសជាច្រើនក្នុងការស៊ុតបញ្ចូលទីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រលែងលេងមុខទីតែប៉ុណ្ណោះ។ ក្រុមទាំង២នៅតែបន្តលេងរហូតបញ្ចប់ការប្រកួត៩០នាទី ដោយក្រុមបាល់ទាត់ជម្រើសជាតិ Bahrain ឈ្នះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា១ទល់០ ធ្វើឲ្យ ក្រុមបាល់ទាត់ជម្រើសជាតិ Bahrainមាន៤ពិន្ទុក្នុងដៃ៕

ក្រុម Bahrain ឈ្នះក្រុមជម្រើសជាតិ កម្ពុជា១-០ នៃពាន Bangabandhu Cup 2016