ជន​អន្តោប្រវេសន៍​​ខ្មែរ​ម្នាក់​ចង់​បង្កើត​ប្រវត្តិសាស្រ្ត​មួយ​នៅ​កោះ​តៃវ៉ាន់

ជន​អន្តោប្រវេសន៍​​ខ្មែរ​ម្នាក់​ចង់​បង្កើត​ប្រវត្តិសាស្រ្ត​មួយ​នៅ​កោះ​តៃវ៉ាន់

លោកស្រី Lin Li-Chan បាន​ផ្តួចផ្តើម​បង្កើត​នូវ​ក្រុម​ការងារ​ស្ម័គ្រ​ចិត្ត​ នៃ​ក្រុម​កូន​ក្រមុំ​បរទេស​ ដែល​កំពុង​តែ​ធ្វើ​ការ​នៅ​ស្ថានីយ៍​រថភ្លើង Chang Hua។

ចំនួន​បេក្ខជន​ឈរ​ឈ្មោះ​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន គឺ​រហូត​ដល់​ជាង​៥៥០នាក់ មក​ពី​គណបក្ស​នានា​ជិត​៣០​គណបក្ស កំពុង​ប្រកួតប្រជែង​គ្នា ដើម្បី​ដណ្តើម​អាសនៈ​សភា​តែ​១១៣​កៅអី​ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​នៅ​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ។ អ្នក​បោះឆ្នោត​ក៏​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​មួយ​របស់​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ​នោះ​ដែរ។

​ការ​ប្រកួតប្រជែង​ភាគ​ច្រើន​ផ្តោត​ទៅ​លើ​ចំនួន​អាសនៈ​ដែល​គណបក្ស​វឌ្ឍន​ប្រជាធិបតេយ្យ ​ឬ Democratic Progressive Party ដែល​ជា​គណបក្ស​ប្រឆាំង​ អាច​ទទួល​បាន​ និង​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ​នោះ គឺ​ថា​តើ​គណបក្ស​ប្រឆាំង​នេះ នឹង​អាច​គ្រប់គ្រង​តំណែងសភា​ និង​តំណែង​ប្រធានាធិបតី​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាន​ដែរ​ឬ​ទេ។

យ៉ាង​ណា​ក៏​ដោយ នៅក្នុង​ទីក្រុង Changhua ស្ថិត​ចំ​កណ្តាល​កោះ​តៃវ៉ាន់ បេក្ខនារី​តៃវ៉ាន់​ដើម​កំណើត​ខ្មែរ​ម្នាក់ គឺ​លោកស្រី Lin Li-chan អាច​នឹង​ឈាន​ទៅ​សម្រេច​គោលដៅ​ជា​ប្រវត្តិសាស្ត្រ​មួយ​ ដោយ​ការ​ក្លាយ​ទៅជា​អ្នក​តំណាងរាស្ត្រ​ ក្នុង​នាម​ជា​ជន​អន្តោប្រវេសន៍​ដំបូង​គេ​នៅ​លើ​កោះ​នោះ។

ដើម្បី​ប្រាក់ ក្រុម​គ្រួសារ​របស់​លោក​ស្រី Lin បាន​ឲ្យ​លោក​ស្រី​រៀបការ​ជាមួយ​បុរស​ម្នាក់​មក​ពី​តៃវ៉ាន់ កាល​ពី​១៨​ឆ្នាំ​មុន។ ពេល​នោះ អ្នក​ស្រី​ មិន​ទាំង​ដឹង​ថា​តើ​កោះ​តៃ​វ៉ាន់​នោះ​ស្ថិត​នៅ​ទី​ណា​ផង៕