វិធីដក និងគូសតម្រឹមរោម ចិញ្ចើមឲ្យ បានត្រឹមត្រូវ

ក្រៅពីទម្រង់មុខ និងផ្ទៃមុខដ៏ស្រស់ស្អាត ទម្រង់ចិញ្ចើមក៏អាច ជួយបង្កើនសម្រស់អ្នក អោយកាន់តែទាក់ទាញ ថែមទៀតផង។ ថ្ងៃនេះវេបសាយយើង សូមបង្ហាញនូវ វិធីដក និងគូសតម្រឹមរោម ចិញ្ចើមឲ្យបានត្រឹមត្រូវ និងសាកសមទៅនឹង ទម្រង់មុខរបស់អ្នក។

១. កំណត់ចំណុចផ្តើម
ជាចំណុចផ្តើមដំបូង អ្នកត្រូវដាក់ចុង ចន្ទាសដករោមចិញ្ចើម អោយត្រង់ស្របនឹងចុង នៃស្លាបច្រមុះរបស់អ្នក។ ការធ្វើដូចនេះ គឺអាចអោយអ្នកកំណត់ បាននូវចំណុចផ្តើម ដែលរោមចិញ្ចើមពី ធម្មជាតិបានដុះចេញមក។

២.គូសត្រេរោម ចិញ្ចើមត្រង់ចំណុច ផ្តើមនៃរោមចិញ្ចើម
បន្ទាប់ពីកំណត់បាន ពីចំណុចចាប់ផ្តើមនៃការដុះ របស់រោមចិញ្ចើម ទាំងសងខាងមក អ្នកត្រូវចាប់ផ្តើមប្រើខ្មៅ ដៃគូសតាមត្រេនេះថើរៗ ។

៤. ដករោមចិញ្ចើម ដែលលើសលុបចេញ
ធ្វើការដករោមចិញ្ចើម ដែលស្ថិតនៅលើខ្ទង់ច្រមុះ និងដុះនៅក្រោមទម្រង់ចិញ្ចើ មធម្មជាតិរបស់អ្នកចេញ ដោយប្រើចន្ទាសស្អាតមួយ។

៥. កំណត់ពីចំណុច បញ្ចប់នៃរោមចិញ្ចើម
ជាថ្មីម្តងទៀត ដោយការប្រើចុងចន្ទាស ដាក់នៅចុងរោមចិញ្ចើម ហើយដាក់បឈ្ឈិត មករកចុងស្លាបច្រមុះ ប្រើខ្មៅដៃគូសចិញ្ចើម កំណត់ត្រង់ចំណុចនេះ។

៦. ចាប់ផ្តើមគូសត្រេ ចិញ្ចើមផ្នែកខាងក្រោម
ប្រើខ្មៅដៃគូសចិញ្ចើម គូសរាងជារង្វង់កោង នៅក្រោមផ្នែកខាងក្រោម នៃចិញ្ចើមរបស់អ្នក អោយបានឌិតទៅតាមចំណង់ ចំណូលចិត្តរបស់អ្នក តែត្រូវមានការប្រុងប្រយ័ត្ន ដោយធ្វើ យ៉ាងណាឲ្យគំនូសនេះស្របតាម ទម្រង់ចិញ្ចើមធម្មជាតិរបស់អ្នកផងដែរ។

៧. ប្រើស្និតសិតរោមចិញ្ចើម ដោយប្រើជែលប្រសិន បើអ្នកមានរោមចិញ្ចើម ស្តើងពីធម្មជាតិ ហើយវានឹងជួយធ្វើឲ្យ គំនូសជាប់បានយូរ។

៨.សម្អាតជុំវិញ រោមចិញ្ចើមដែលបាន គូសឲ្យបានស្អាតល្អ
បន្ទាប់ពីអ្នកបានគូសត្រេ ចិញ្ចើមបានត្រឹមត្រូវ ស្របតាមចំណុចចាប់ផ្តើម និងចុងរោមចិញ្ចើមនេះហើយ អ្នកត្រូវធ្វើការសម្អាត និងដកចេញនូវរោមចិញ្ចើមណាដែលមិនដុះ ស្របតាមគំនូសនេះចេញ នោះជាការស្រេច ៕

វិធីដក និងគូសតម្រឹមរោម ចិញ្ចើមឲ្យ បានត្រឹមត្រូវ

ប្រភព៖ គេហទំព័រ www.health.com.kh