គ្រាន់តែបេះដូង ដើរញាប់សោះ មានផលវិបាក ដល់ថ្នាក់ហ្នឹងផង!!!

សុខភាព៖ ក្នុងពេលសម្រាកធម្មតា ចង្វាក់បេះដូងមនុស្សធំមាន សុខភាពល្អគឺលោតចាប់ពី ៦០ ទៅ១០០ដងក្នុងមួយនាទី។ បើសិនជាអ្នកមានបញ្ហា បេះដូងដើរញាប់ មានន័យថា អត្រានៃការលោតបេះដូង គឺច្រើនជាង ១០០។

ចង្វាក់បេះដូង ត្រូវបានគ្រប់គ្រងដោយ ចរន្តអគ្គិសនីជាច្រើន ដែលរត់នៅក្នុង ជាលិកាបេះដូង។ បេះដូងដើរញាប់ អាចកើតឡើងនៅពេល ដែលមានអ្វីមួយមិន ធម្មតាក្នុងបេះដូងដែលនាំឱ្យ មានចរន្តអគ្គិសនី រត់ញាប់ពេក។

ផលវិបាកនៃបេះដូង ដើរញាប់មានច្រើនណាស់ អាស្រ័យទៅតាម ភាពធ្ងន់ធ្ងររបស់វា និងប្រភេទនៃអាការៈ បេះដូងដើរញ៉ាប់នោះ អត្រា និងរយៈពេល ព្រមទាំងមានកើតជាជំងឺបេះដូងផ្សេងៗទៀតដែរឬអត់? ផលវិបាកដែលអាចកើត មាននោះមានដូចជា៖

-មានកំណកឈាម ដែលអាចបណ្តាលឱ្យដាច់សរសៃឈាមក្នុងខួរក្បាល ឬគាំងបេះដូង
-ខ្សោយបេះដូង
-ឧស្សាហ៍សន្លប់
-ស្លាប់ភ្លាមៗ ដែលជាធម្មតាវាជាប់ ទាក់ទងនឹងបេះដូង នៅថតខាងក្រោម ដើរញាប់ ឬជំងឺ Ventricular Fibrillation៕

គ្រាន់តែបេះដូង ដើរញាប់សោះ មានផលវិបាក ដល់ថ្នាក់ហ្នឹងផង!!!

ប្រភព៖ គេហទំព័រ www.health.com.kh

  • គ្រាន់តែបេះដូង ដើរញាប់សោះ មានផលវិបាក ដល់ថ្នាក់ហ្នឹងផង!!!已关闭评论
  • 43 views
  • Hide Sidebar
    A+
Publish on:2016/01/14  Category:កំសាន្ត