ខ្លីៗអំពី ជំងឺទឹក នោមផ្អែម

- ចំនួនអ្នកជំងឺទឹកនោម ផ្អែមប្រភេទទី១ កំពុងតែកើនឡើង ជារៀងរាល់ឆ្នាំ។ ចំណែកឯមូលហេតុ របស់វាវិញនៅមិនទាន់ ដឹងច្បាស់នៅឡើយទេ ប៉ុន្តែវាប្រហែលកើតឡើងដោយសារ ការប្រែប្រួលទាំងឡាយ នៃកត្តាប្រឈម មុខក្នុងមជ្ឈដ្ឋានរស់នៅ ហេតុការណ៍ដំបូងក្នុងស្បូន របបអាហារដំបូងនៃជីវិត ឬការបង្ករោគដោយវីរ៉ុស។

- ជំងឺទឹកនោមផ្អែមប្រភេទទី ១ កើតឡើងដោយសារតែប្រតិកម្ម ប្រព័ន្ធភាពស៊ាំមិនប្រក្រតី បណ្តាលឲ្យភ្នាក់ងារ ប្រព័ន្ធភាពស៊ាំខ្លួនឯង ទៅបំផ្លាញកោសិការ ផលិតអាំងស៊ុយលីនក្នុង លំពែងទៅវិញ។ ដូច្នេះ រាងកាយមិនអាចផលិត អាំងស៊ុយលីនទៅតាម តម្រូវការបានឡើយ។ អ្នកដែលមានជំងឺនេះ ត្រូវការចាក់អាំងស៊ុយលីន រាល់ថ្ងៃដើម្បីគ្រប់គ្រងកម្រិត ជាតិគ្លុយកូសក្នុងឈាម។ មិនប្រើអាំងស៊ុយលីនទេ ពួកគេនឹងត្រូវស្លាប់។

- អ្នកជំងឺទឹកនោមផ្អែមប្រភេទទី ១ នេះអាចរស់រានមាន ជីវិតធម្មតារស់នៅ ប្រកបដោយសុខភាពល្អ តាមរយៈការចាក់ អាំងស៊ុយលីនរាល់ថ្ងៃ តាមដានកម្រិតជាតិស្ករដឹកដល់ ទទួលរបបអាហារដែល ផ្តល់សុខភាពល្អ និងហាត់ប្រាណជាទៀងទាត់។

- វិធីគ្រប់គ្រងជំងឺទឹកនោមផ្អែម ទី១ - គ្រប់គ្រងរបបអាហារ និងពិសាអាហារមានសុខភាពល្អ ទី២ - ហាត់ប្រាណឲ្យ បានទៀងទាត់ ទី៣ - តាមដានកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ ទី៤ - ប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា។

- អ្នកជំងឺទឹកនោមផ្អែម ប្រាកដជាធ្លាប់បារម្ភ ឬគិតថាខ្លួនឯងមិន អាចពិសារភេជ្ជៈមាន រសជាតិផ្អែមៗបានទៀតហើយ។ ទោះជា យ៉ាងណាក៏ដោយ មានភេសជ្ជៈមួយចំនួនដែល អ្នកអាចទទួលទាន និងមានផលប្រយោជន៍ ជាច្រើនចំពោះសុខភាពអ្នក៕

ខ្លីៗអំពី ជំងឺទឹក នោមផ្អែម

ប្រភព៖ គេហទំ័រ www.health.com.kh