ធ្វើដូចម្តេច ទើបមិនមាន ស្បែកដូចមាន់នោះ?

ស្បែកដូចមាន់ នៅទីនេះសំដៅដល់ស្បែក ដែលចូលចិត្តឡើង កន្ទួរក្រហមជាលក្ខណៈ គ្រាប់ៗពេញដៃ ឬពេញមុខ ដូចនេះតើមានវិធីអ្វីសម្រាប់ការពារនោះ?

សីតុណ្ហភាពនៃទឹក
មិនខ្វល់ថាអ្នកលុបមុខ ឬងូតទឹក អ្នកមិនត្រូវប្រើទឹកក្តៅពេកទេ ព្រោះវាអាចធ្វើឱ្យអ្នក មានស្បែកបែបនោះ ហើយបើអ្នកមានស្រាប់ វានឹងធ្វើឱ្យអាការៈអ្នកកាន់តែធ្ងន់ធ្ងរទៅៗ។

មិនត្រូវយកដៃប៉ះ
អ្នកមិនត្រូវយកដៃ អ្នកទៅអេសវាទេ ព្រោះវាអាចធ្វើឱ្យរន្ធ ញើសកាន់តែតូច ដែលអាចធ្វើឱ្យស្ទះរន្ធញើស នោះវានឹងកាន់តែធ្ងន់ ធ្ងរដែលពិបាកក្នុងការព្យាបាល។

ជម្រះស្បែកក្រិន
បើអ្នកមិនចង់មានស្បែកបែបនេះ អ្នកត្រូវតែឧស្សាហ៍ជម្រះស្បែកក្រិនចេញ ព្រោះស្បែកទាំងនេះនៅ ពេលដែលវាមានច្រើន វាអាចធ្វើឱ្យមានស្បែកនេះដូចគ្នា។

រក្សាសំណើមស្បែក
ក្រៅពីជម្រះស្បែកក្រិនរួច អ្នកត្រូវតែលាបផលិតផល ដែលការពារស្បែក និងធ្វើឱ្យស្បែកអ្នកមាន សំណើមជារៀងរាល់យប់ ទើបវាមិនងាយមានអាការៈនេះកើតលើស្បែកអ្នក។

ប្រើអំបិលងូតទឹក
អំបិលមានសារធាតុ ដែលអាចសម្លាប់ មេរោគបាន ថែមទាំងអាចជួយជម្រះ ស្បែកក្រិនទៀតផង ដូចនេះអ្នកអាចយកមក ងូតទឹកដើម្បីការពារកុំឱ្យមានស្បែកបែបនេះកើតឡើង ដោយអ្នកអាចដាក់អំបិល ចូលទៅក្នុងទឹកដែល អ្នកយកមកងូត រួចដុសខ្លួនថ្នមៗ ដោយប្រើទឹកនោះ វានឹងអាចការពារស្បែកអ្នកបាន៕

ធ្វើដូចម្តេច ទើបមិនមាន ស្បែកដូចមាន់នោះ?

ប្រភព៖ គេហទំព័រ www.health.com.kh