លោក Aaron Kwok និយាយពីការ លំបាកក្រោយ ថតបញ្ចប់រឿង “ ស្តេចស្វាវគ្គ២”

ចិន៖ តារាសម្តែងដ៏ ល្បីល្បាញលោក Aaron Kwok ក្នុងព្រិត្តិការណ៍ ផ្សព្វផ្សាយភាពយន្តថ្មី “ស្តេចស្វាវគ្គ២” បានរៀបរាប់ពីបទពិសោធន៍ លំបាកៗរបស់ខ្លួន ក្រោយថតភាពយន្តនេះ ដែលត្រូវដើរតួជាស្តេចស្វា។

ព័ត៌មាន Jayne star បានចុះផ្សាយឲ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះថា តារាសម្តែងវ័យ ៥០ឆ្នាំលោក Aaron Kwok បាននិយាយពីបទពិសោធន៍ របស់ខ្លួនក្នុងខ្សែភាពថ្មី “ស្តេចស្វាវគ្គ២” “Monkey King 2” ថាក្នុងភាពយន្តថ្មីដែល ត្រូវដើរតួជាស្តេចស្វានេះ ខ្លួនមានការលំបាក ដោយត្រូវស្លៀកឈុតធ្ងន់ និងតុបតែងមុខដើម្បី ឲ្យដូចសត្វស្វាពិតៗ និងត្រូវចំណាយពេលក្នុងមួយថ្ងៃ រហូតដល់ ៥ម៉ោងដើម្បីតុបតែងខ្លួន។

Aaron Kwok បន្ថែមថា “ក្នុងភាពយន្តស្តេចស្វាវគ្គ ២នេះ ខ្ញុំត្រូវចំណាយពេល ២សប្តាហ៍ដើម្បីថាត់មុខ និងស្លៀកឈុតស្វា និងចំណាយពេលច្រើនម៉ោងណាស់ ដើម្បីស្លៀកពាក់ ខ្ញុំត្រូវទ្រាំមិនចូលបន្ទប់ទឹកព្រោះឈុតនេះពិបាកស្លៀកវិញណាស់” តារារូបនេះបន្ថែមថា តាំងចាប់ផ្តើមអាជីព ជាតារាសម្តែងខ្លួនមិនដែល ពិបាកដូចថតរឿង “ស្តេចស្វាវគ្គ២” នេះទេ។

សូមបញ្ជាក់ថា ក្នុងខ្សែភាពយន្តថ្មី“ ស្តេចស្វាវគ្គ២” នេះតារាសម្តែង Aaron Kwok ដើរតួជាស្តេចស្វាស៊ុនអ៊ូខុងជំនួសកុំកុំ ហើយក្រោយថត បញ្ចប់រឿងនេះ Aaron នឹងចាប់ផ្តើមថតភាពយន្តថ្មី “The Eternal Wave” ហើយតារារូបនេះបានឲ្យដឹងដែរថា សូម្បីតែចូលឆ្នាំថ្មីនេះក៏ខ្លួនមិន បានជួបជុំជាមួយគ្រួសារដែរ ៕

លោក Aaron Kwok និយាយពីការ លំបាកក្រោយ ថតបញ្ចប់រឿង “ ស្តេចស្វាវគ្គ២”