បញ្ហា​រោងបុណ្យ​-​ការ សង់​រំលោភ​ទ្រូងផ្លូវ អភិបាលខណ្ឌ​ជ្រោយចង្វារ​បញ្ជា​ចៅសង្កាត់​ចាត់វិធានការ​

លោក ឃ្លាំង ហួត អភិបាល​ខណ្ណជ្រោយ​ចង្វារ​ភ្នំពេញ​៖ អភិបាលខណ្ឌ​ជ្រោយចង្វា​រលោក ឃ្លាំង ហួត បញ្ជា​ដល់​ចៅសង្កាត់​ជ្រោយចង្វារ ចៅសង្កាត់​ព្រែកលៀប និង ចៅសង្កាត់​បាក់​ខែង ឲ្យ​ចាត់វិធានការ​ដោះស្រាយ​ចំពោះ​ការសាងសង់​រោងបុណ្យ រោងការ រំលោភ​លើ​ទ្រូងផ្លូវ​ដែល​បង្ករ​ឲ្យ​មាន​ភាពអនាធិបតេយ្យ​។​

​នៅ​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៥  លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ​បាន​បញ្ជា​ដល់​ចៅសង្កាត់​ចំនួន​បី រួមមាន​៖ ចៅសង្កាត់​ជ្រោយចង្វារ ចៅសង្កាត់​ព្រែកលៀប និង ចៅសង្កាត់​បាក់​ខែង ឲ្យ​យកចិត្តទុកដាក់ និង​បញ្ឈប់​ឲ្យ​បាន​នូវ​រាល់​សកម្មភាព​សាងសង់​រោងបុណ្យ រោងការ និង​រោង​ពិធី​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ដែល​រំលោភ​លើ​ទ្រូង​ផ្លូវជាតិ និង ផ្លូវ​សំខាន់ៗ​នៅក្នុង​មូលដ្ឋាន​ភូមិ​-​សង្កាត់​។ លោក បញ្ជាក់ថា កន្លងមក មានការ​សាងសង់​សង់រោង​បុណ្យ រោងការ និង​រោង​ពិធី​ផ្សេងៗ​រំលោភ​លើ​ទ្រូងផ្លូវ ដែល​បង្ករ​ឲ្យ​មាន​ភាពអនាធិបតេយ្យ បាត់បង់​សោភ័ណភាព និង​ប៉ះពាល់​សណ្តាប់ធ្នាប់​របៀប​រៀបរយ​ចរាចរណ៍​ទៅមក​នៅក្នុង​រាជធានី​ភ្នំពេញ​។​
លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​