ក្រុម​IS ប្រកាស​នៅ​ពីក្រោយ​នៃ​ការវាយប្រហារ​នៅ​រដ្ឋធានី​ហ្សា​ការ​តា

ក្រុម​ជ្រុលនិយម ISIS បានប្រកាសថា​ខ្លួន​នៅក្រោយ​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត និង​ការបាញ់ប្រហារ ជាច្រើន​គ្រាប់​នៅ​កណ្តាល​រដ្ឋ​ធានា​ហ្សា​ការ​តា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​បាន​កើតឡើង​នៅ​ព្រឹក​មិញ​នេះ។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ដកស្រង់​ពី​ការចុះផ្សាយ​របស់​ភា្ន​ក់​ងារ​ព័ត៌មាន​ដែល ជា​បណ្តាញ​ក្រុម​ជ្រុលនិយម​ទាំងនោះ។

ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត និង​ការបាញ់ប្រហារ​ពី​ក្រុម​សកម្មប្រយុទ្ធ នៅ​កណ្តាល​រដ្ឋធានី​ហ្សា​ការ​តា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មករា​នេះ បានធ្វើ​ឲ្យ​សន្តិសុខ​ឥណ្ឌូនេស៊ី​ទាំងមូល​ត្រូវបាន​រឹតបន្តឹង។ កងកម្លាំង​ចម្រុះ​ដែល​រួមទាំង​រថក្រោះ​រថពាសដែក ត្រូវបាន​ដាក់ពង្រាយ និង​កំពុង​ប្រតិបត្តិការ​ដើម្បី​ធានា ពី​សុវត្ថិភាព និង​បន្ត​ស្វែងរក​អ្នក​នៅ​ពីក្រោយ​ខ្នង។

ខណៈ​សារព័ត៌មានធំៗជាច្រើន បាន​ដកស្រង់​បន្ត​ពី​ការចុះផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​របស់​ក្រុម​ជ្រុល និយម​ពី​ការប្រកាស​ទទួលខុសត្រូវ​នៃ​ការ​ប្រហារ​នៅ​កណ្តាល​រដ្ឋធានី​ដោយ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ISIS ប៉ូលិស​ឥណ្ឌូនេស៊ី ក៏បាន​ដាក់​ការសង្ស័យ​ទៅលើ​ក្រុម​នោះដែរ។

អ្នកនាំពាក្យ​ប៉ូលិស​ឥណ្ឌូនេស៊ី Anton Charliyan ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ប៉ូលិស​កំពុងតែ ដាក់​ការសង្ស័យ​ខ្លាំង​ទៅលើ​បណ្តាញ​នៃ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់(ISIS) ដែលមាន ទីតាំងនៅ​ប្រទេស​ឥណ្ឌូនេស៊ី ។ លោក​បន្ថែមទៀត គម្រោង​នៃ​ការវាយប្រហារ​នេះ គឺ​មិន​ខុសពី​ការ ប្រហារ​នៅ​ក្រុងប៉ារីស​ដែល​បង្កឡើង​ដោយ​ក្រុម​ជ្រុលនិយម​ISISកាលពីពេលថ្មីៗនេះ​នោះទេ។

តែបើ​តាម​មេប៉ូលីស​ប្រចាំ​ក្រុង​ហ្សា​ការ​តា​លោក Tito Karnavian ដែល​បាន​អះអាង​បន្ទាប់ពី​សន្និសីទ​កា សែត​របស់លោក Anton Charliyan  ថា« ISIS គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការវាយប្រហារ​នេះ យ៉ាងពិត​ប្រាកដ »។ លោក Anton Charliyan  អាច​និយាយ​បែបនេះ​ដោយយោង​ទៅតាម​ការប្រកាស​របស់ Bahrun Naim ដែលជា​ភេរវជន​ជនជាតិ​ឥណ្ឌូនេស៊ី​ដែល​បាន​ចូលរួម​ជាមួយនឹង​ក្រុម​ISIS ហើយ​បាន អះអាង​ពី​គម្រោង​នៃ​ការវាយប្រហារ​នេះ​ជា​យូរ​មកហើយ៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​