មិនទាន់​ចូល The Voice ផង យុវជន​បារាំង​ម្នាក់​រង​ពិន័យ​ពីបទ​បង្ក​សំឡេង​រំខាន​

​យុវជន​ជនជាតិ​បារាំង​ម្នាក់​ដែល​រស់នៅ​ទីក្រុង Rennes ប្រទេស​បារាំង ត្រូវបាន​អ្នកជិតខាង​ប្តឹង​ពីបទ​បង្ករ​សំឡេង​រំខាន​។ គេ​បាន​ស្រែកច្រៀង និង​បើក​សំឡេង​ខ្លាំង នៅពេល​ហាត់​សម​ច្រៀង​ដើម្បី​ត្រៀមខ្លួន​ចូល​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក The Voice (La Plus Belle Voix) រដូវ​កាល​ទី​៥ នៅលើ​ទូរទស្សន៍ TF1 នា​ថ្ងៃទី​៣០ ខែមករា ខាងមុខ​។​

​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន Ouest-France អ្នកជិតខាង​មានការ​រំខាន​ត្រចៀក​យ៉ាងខ្លាំង នៅ​ដែល​ពួកគេ​បានឮ​បេក្ខជន​រូបនេះ ស្រែកច្រៀង​ជាមួយនឹង​សំឡេង​ខ្លាំងៗ ។ ពួកគេ​បានសម្រេច​ប្តឹងទៅ​ប៉ូលិស​មូលដ្ឋាន​ពីបទ​បង្ក​សំឡេង​រំខាន​។​

​យុវជន​រូបនោះ អម​ជាមួយ​មិត្តភក្តិ​ម្នាក់ទៀត​នាំគ្នា​ច្រៀង​ចម្រៀង​របស់​ក្រុម Coldplay​។ ប៉ុន្តែ​មិនទាន់​ឈានចូល​ដល់​វគ្គ Blind Audition ផង ប៉ូលិស​មូលដ្ឋាន បានធ្វើការ​កាត់ក្តី​មុន​គណៈ​ប្រយោគ​ដែលមាន Mika, Garou, Zazie និង Florent Pagny ។ ប៉ូលិស​បានសម្រេច​ពិន័យ​បេក្ខជន​ត្រៀម​រូបនោះ​ក្នុង​ទឹកប្រាក់​១២០​អឺរ៉ូ ពីបទ​បង្ក​សំឡេង​រំខាន​។​

​គេ​មិនដឹងថា បេក្ខជន​ដែល​រង​ពិន័យ​ពី​ប៉ូលិស​រូបនេះ នឹងមាន​មុខ​នៅ​វគ្គ Blind Audition នា​ការប្រឡង​នៅ​ថ្ងៃទី​៣០ ខែមករា នៅលើ​កញ្ចក់​ទូរទស្សន៍ TF1 យ៉ាងណា​នោះឡើយ​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​