រូប​​មន្ត​​​ព្យាបាល «​មុខខ្លាញ់​» ដោយ​ «ប្រទាល​កន្ទុយក្រពើ»

Doliprane TVC

ជាទូទៅ​ស្បែ​កមុខ​ខ្លា​ញ់​ធ្វើឱ្យ​ផ្ទៃមុខ មើលទៅ​ក្មេង​ជាង​វ័យ និង ពុំ​សូវ​មានស្នាម​ជ្រីវជ្រួញ ប៉ុន្តែ​ស្របគ្នា​នោះដែរ វា​ក៏​ធ្វើឱ្យ​សុភាពនារី​បាត់បង់​សម្រស់​ផ្ទៃមុខ​ដោយសារភាពរលើបរលោង និង រន្ធ​ញើស​រីក​ធំ ។ជាដំបូង យើង​គួរ​ឈ្វេងយល់​ពី​ឫសគល់​នៃ​បញ្ហា​ស្បែក​ខ្លា​ញ់​កើតឡើង​ដោយសារ​ស្រទាប់​ស្បែក​ក្រៅ​ផលិត​ជាតិ​ខ្លា​ញ់​លើស​កម្រិតដែលអាច​បណ្តាលឱ្យ​កើត​«​មុន»​ក្បាល​ខ្មៅ «​មុន»​កប់​ក្នុង​សាច់ និង បញ្ហា​ផ្សេងៗ ។ បញ្ហា​នេះ​អាច​បណ្តាលមកពី​កត្តា​ហ្សែ​ន របបអាហារ  ស្ត្រេ​ស ឬ បម្រែបម្រួល​អ័រម៉ូន​នៅពេល​ឈានដល់​វ័យ​ជំទង់ ។

ហេតុនេះ​ស្បែក​ភាគច្រើន​ឡើង​ខ្លា​ញ់​នៅពេល​ស្ត្រី​មក​រដូវ មាន​ផ្ទៃពោះ ឬ ពេល​អស់​រដូវ និង ពេលលេបថ្នាំពន្យារកំណើត ។ ដើម្បី​កែខៃ​បញ្ហា​ស្បែក​ខ្លា​ញ់​នេះ​សូម​ណែនាំ​វិធី​ងាយៗ​មិនបាច់ចំណាយ​ច្រើន មិន​ប្រើ​ជាតិគីមី​ដែល​សុភាពនារី​អាច​សាកល្បង​ដោយ​ខ្លួនឯង ។

-​ប្រទាល​កន្ទុយក្រពើ  : មាន​ប្រសិទ្ធភាព​កម្ចាត់​ពពួក​មីក្រុប​ដែលជា​បុព្វ​ហេតុ​នៃ​ការកើត​«មុន» និង ស្បែក​ខ្លា​ញ់ ។

​វិធី​ធ្វើ : យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លាប​លើ​មុខ​ទុកឱ្យ​ស្ងួត​រួច​ទើបលាង​ទឹក​ចេញ ។ គួរ​ធ្វើឱ្យបាន ២-៣ ដងក្នុង ១ ថ្ងៃ ។ ​ស្ងោរ​ធាង​ប្រទាល​កន្ទុយក្រពើ​ប្រមាណ ២-៣ នាទី កិន​លាយជាមួយទឹកឃ្មុំ បំពោក​លើ​មុខ​ឱ្យ​សព្វ​ទុកចោល​ប្រមាណ ២០ នាទី ទើប​លាង​ចេញ ដោយ​ប្រើ​ទឹក​ត្រជាក់ ។ គួរ​ធ្វើម្តងក្នុង ១ សបា្តហ៍ ៕  ​ ​ ​លក្ខិណា