បទល្មើស ប្រភេទអ៊ួន កំពុងវាយលុកចាប់ត្រី ក្នុងបឹងទន្លេសាប យ៉ាងរលូន

ពោធិ៍សាត់៖ បើតាមសេចក្តីរាយការណ៍ មកពីខេត្តពោធិ៍សាត់ បានបង្ហើបឱ្យដឹងថា ក្នុងរដូវបើកនេសាទនេះ បទល្មើសប្រភេទអ៊ួន បាននិងកំពុងកើតមាន យ៉ាងពេញបន្ទុក នៅលើផ្ទៃបឹងទន្លេសាប។

បើតាមសេចក្តីរាយការណ៍ ក៍បានឱ្យដឹងដែរថា នៅលើផ្ទៃបឹងទន្លេសាបទាំងមូល ចាប់ពីភូមិសាស្ត្រ លើផ្ទៃទឹកស្រុកកណ្តៀង-ស្រុកបាកាន និងស្រុកក្រគរ បទល្មើសប្រភេទអ៊ួននេះ កំពុងតែរីកដូចផ្សឹត ហើយថែមទាំងមាន មេខ្យល់ជាអ្នករត់ការ សុំភ្លើងខៀវពីសំណាក់សមត្ថកិច្ច ដូចស្រម៉ោចផងដែរ។

សេចក្តីរាយការណ៍នានា ក៍សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងដែរថា ក្នុងសាច់អ៊ួនមួយវង់ៗ ពួកឈ្មួញ ឬពួកមេខ្យល់ ឬក៏អ្នកគួកចេ យកតម្លៃយ៉ាងតិច ១០លានរៀល ឯណោះ ដើម្បីចំណាយលើការបង់ ទៅឱ្យក្រុមសមត្ថកិច្ច ដូចស្រម៉ោចជាង ២០ស្ថាប័ន ដែលបានដាក់មន្ត្រី របស់គេនៅទីនោះ បង់ទៅតាមជំនាញតែម្តង។

បើតាមប្រភពដែលគួរឱ្យទុកចិត្ត បានប្រាប់ទៀតថា ក្នុងបទល្មើស ប្រភេទអ៊ួន ដែលកំពុងរីកដូចផ្សឹក ក្នុងរដូវបើកនេសាទនេះ ក៍មានអ្នកកាសែតមួយចំនួនតូច ធានា ដើម្បីទទួលបានលាបសកក្ការៈ និងគេផងដែរ៕