កម្ពុជា​សល់​លុយ​៣០០ លាន​ដុ​លា្ល​រ ពី​ការចាយវាយ​ក្នុង​ឆ្នាំ​២០១៤

​ថវិកាជាតិ ចំនួន​ជិត ៣០០ លាន​ដុ​លា្ល​រ ដែល​កម្ពុជា​នៅសល់​ពី​ការចាយវាយ ក្នុង​ឆ្នាំ​២០១៤​។ នេះ​បើតាម​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការទូទាត់​ថវិកា​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៤ ។

​ក្នុង​របាយការណ៍​លទ្ធ​ផល​នៃ​អនុវត្ត​ថវិកា​ថ្នាក់ជាតិ​ឆ្នាំ​២០១៤ បង្ហាញថា​កម្ពុជា អាច​រក​ចំណូល​អនុវត្តបាន​ចំនួន ១៥ ២៧០ ៩៤០, ៨ លាន​រៀល ដែល​ស្មើនឹង ៣៨០១ លាន​ដុល្លារ ។​ចំណែក​ការចំណាយ​អនុវត្ត​អស់​១៤ ០៦៧ ៩៣២, ០ លាន​រៀល ដែល​ស្មើនឹង ៣៥០៤​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៤ ។ របាយការណ៍​ដដែល​ប​ន្ថែ​ម​ថា អតិរេក​នៃ​ថវិកាជាតិ ចំនួន ១ ២០៣ ០០៨, ៨ លាន​រៀល ស្មើ​២៩៩​លាន​ដុល្លារ ដែល​នៅសល់​ពី​ការចាយវាយ​របស់​រដ្ឋ​ក្នុង​ឆ្នាំ​២០១៤ ។

​ចំពោះ​ថវិកា​មាន​ចំនួន​ទឹកប្រាក់ ១ ២០៣ ០០៨, ៨ លាន​រៀល ដែល​នៅសល់​ពី​ការចាយវាយ​របស់​រដ្ឋ​ក្នុង​ឆ្នាំ​២០១៤ នេះ ត្រូវបាន​កត់ត្រា​នៅក្នុង​គណនី​លទ្ធផល​ដែល​បាន​បើក​នៅក្នុង​លេខ​នៃ​រតនាគារជាតិ​។​

​ដោយឡែក រដ្ឋបាល​ថ្នាក់​រាជធានី ខេត្ត រកចំណូលបាន​ចំនួន ៨១១ ៦៥៩,១៥ លាន​រៀល  និង​ចំណាយ​ថវិកា​ទៅ​រដ្ឋបាល​ថ្នាក់​រាជធានី ខេត្ត វិញ​អស់ ចំនួន ៧១៦ ៩០៣, ០៨ លាន​រៀល​(​នៅសល់តែ​៩៤ ៧៥៦,០៧​លាន​រៀល​)​។ ចំណែកឯ ចំណូល​ថវិកា​របស់រ​ដ្ឋ​បាល​ក្រុង ស្រុក អនុវត្តបាន​ចំនួន ៨៩ ៧១១, ៧៣ លាន​រៀល និង​ចាយ​អស់​វិញ​ចំនួន ៨៥ ២៨៥, ៧៣​លាន​រៀល (​នៅសល់​៤ ៤២៦,០០ លាន​រៀល​)​។​

​សូមបញ្ជាក់ថា ច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៤ នេះ  ត្រូវបាន​រដ្ឋសភា​អនុម័ត កាលពី​ព្រឹក ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ ៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​