បក្ស​លោកស្រី ស៊ូ​ជី កំពុង​ញាប់ដៃ​ជ្រើសរើស​បេក្ខជន​ប្រធានសភា​ទាំងពីរ​

​ប្រភពពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) បញ្ជាក់ថា គណបក្ស​នេះ​កំពុងតែ​រៀបចំ​បញ្ជី​បេក្ខជន​ប្រធានសភា​ទាំងពីរ ឲ្យ​បាន​មុន​ការបើក​នីតិកាល​ថ្មី​របស់​សភា​នៅ​ថ្ងៃទី​១ ខែកុម្ភៈ​ខាងមុខ ។ បេក្ខជន​ពីររូប​ត្រូវបាន​គេ​មើលឃើញថា សក្តិសម​នឹង​ទទួល​តំណែង​ដែលមាន​ភារកិច្ច​ដឹកនាំ​ស្ថាប័ន​នីតិបញ្ញត្តិ​របស់​មី​យ៉ាន់​ម៉ា ។

​ខណៈ​កាលបរិច្ឆេទ​បើក​នីតិកាល​សភា​កាន់តែ​ខិត​មកដល់ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី កំពុងតែ​ប្រញាប់​ក្នុងការ​ជ្រើសរើស​បេក្ខជន​សម្រាប់​តំណែង​ប្រធានសភា​ទាំងពីរ​ថ្នាក់ ។ ក្នុង​ឆ្នាំ​២០១៥  មាន​ព័ត៌មាន​លេចលឺ​ថា​លោកស្រី ស៊ូ​ជី អាច​នឹង​កាន់តំណែង​ជា​ប្រធានសភា​ជាន់​ទាប ព្រោះ​រដ្ឋធម្មនុញ្ញ​ហាម​លោកស្រី​ធ្វើជា​ប្រធានាធិបតី ។

​តែ​ក្រោយមក ប្រធាន​បក្ស NLD រូបនេះ​មិនបាន​បង្ហាញ​ពី​បំណង​ទទួលយក​តំណែង​ប្រធានសភា​នេះ​ទេ ។ ជាពិសេស​នៅ​ស្ទើរតែ​រាល់​សន្និសីទ​មុន​ការ​ការបោះឆ្នោត លោកស្រី ស៊ូ​ជី បាន​បញ្ជាក់ថា លោកស្រី​នឹង​បង្កើត​តំណែង​ខ្ពស់​លើ​ប្រធានាធិបតី​ទៅទៀត ប្រសិនបើ​បក្ស​លោកស្រី​ឈ្នះឆ្នោត ។ នេះ​គឺ​ច្បាស់​ណាស់​ថា បក្ស NLD កំពុងតែ​ស្វែងរក​បេក្ខជន​ថ្មី​សម្រាប់​តំណែង​នេះ ។

​បើ​យោងតាម​ប្រភពពី​ខាងក្នុង​បក្ស NLD លោក Win Myint គឺជា​បេក្ខជន​នាំមុខ​សម្រាប់​តំណែង​ប្រធានសភា​ជាន់​ទាប ។ លោក Win Myint គឺជា​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស NLD ហើយ​លោក​តែង​អមដំណើរ​លោកស្រី ស៊ូ​ជី ចូលរួម​ក្នុង​កិច្ចប្រជុំ​សំខាន់ៗ ។ ម្យ៉ាងទៀត លោក​ជាម​នុស្ស​ជំនិត​របស់លោក​ស្រី​ស៊ូ​ជី ដែល​ធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុង​សភា ។ សមាជិក​ម្នាក់​របស់​ប​ក្ស NLD បាន​ប្រាប់ Myanmar Time ថា លោក Win Myint ពិតជា​សក្តិសម​ទទួល​តំណែង​នេះ ព្រោះ​លោក​មានបទពិសោធន៍​ច្រើន​ក្នុង​សភា ។​

​ចំពោះ​តំណែង​ប្រធានសភា​ជាន់ខ្ពស់​វិញ ជម្រើស​ទីមួយ​របស់​គណបក្ស NLD គឺ​លោក Aung Kyi Nyunt ដែលជា​សមាជិក​មកពី​គណបក្ស​សហភាព​រួបរួម​និង​អភិវឌ្ឍន៍ ។ ប្រភព​ផ្ទៃក្នុង​បក្ស​លោកស្រី ស៊ូ​ជី បាន​ឲ្យ​ដឹងថា​លោក Aung Kyi Nyunt មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ពិភាក្សា​ច្បាប់​ដែល​គួរ​ឬ​មិនគួរ​អនុម័ត ។ ហើយ​ការជ្រើសរើស​សមាជិកសភា​វ័យ​៦៤​ឆ្នាំ ជា​បេក្ខភាព​អាចនឹងទទួល​បានការ​គាំទ្រ​ច្រើន ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​នយោបាយ​ផ្សះផ្សា​ជាតិ​របស់​លោកស្រី ស៊ូ​ជី ។​

​យ៉ាងណាក៏ដោយ គេ​នៅតែ​មិនទាន់​ដឹង​ច្បាស់​ថា នរណា​នឹង​ក្លាយជា​ប្រធានសភា​ទាំងពីរ​នោះទេ ខណៈ​បេក្ខជន​ទាំងពីរ​ខាងលើ​គឺជា​ជម្រើស​សក្តិសម​ជាងគេ​។ តែបើ​តាម​អ្នកនាំពាក្យ​គណបក្ស NLD បេក្ខភាព​សម្រាប់​តំណែង​នេះ​នឹងត្រូវ​បញ្ចេញ​នៅមុន​ពេល​នីតិកាល​សភា​ថ្មី​ចូលមក​ដល់​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ខាងមុខ ៕
លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​