ទម្លាយ​តិច​និក​យកបាន​កូនប្រុស ឬ កូនស្រី តាម​បំណងប្រាថ្នា​

Doliprane TVC

តើ​អ្នកមាន​ចម្ងល់​ដែរឬទេ​ថា​អ្នក​ពិតជា​អាចមាន​កូនប្រុស​ស្រី​ដូច​បំណងប្រាថ្នា​បាន​ឬ​អត់​? ជា​យូរ​មកហើយ​តែងមាន​វិធីសាស្ត្រ​ច្រើនយ៉ាង​ដែល​លឺ​តាម​តៗ ​គ្នា​ថា​ធ្វើ​ម៉េច​ទើបបាន​កូនស្រី ឬ​កូនប្រុស ប៉ុន្តែ​ពុំទាន់​មានការ​បញ្ជាក់​តាមបែប​វេជ្ជ​ស​សាស្ត្រ​ណាមួយ​ច្បាស់លាស់​ថា​ធ្វើ​ម៉េច​ទើបបាន​កូន​ដូច​បំណង​នោះទេ​។
​ទោះជា​យ៉ាងណា យោងតាម​បទពិសោធន៍ និង​ការសាកល្បង​ជោគជ័យ​ជាច្រើន​មក​នោះ​មានការ​បកស្រាយ​ដូចខាងក្រោម​៖

ទម្លាយ​តិច​និក​យកបាន​កូនប្រុស ឬ កូនស្រី តាម​បំណងប្រាថ្នា​

ប្រសិនបើ​អ្នក​ចង់បាន​កូនប្រុស​
-​ ​រួមភេទ​ចំ​ថ្ងៃ​ដែល​អូ​វ៉ុល​ទុំ​ជ្រុះ
​មូលហេតុ​៖ ជា​ពេលដែល​ទឹក​ស្ពែ​ម​ភេទ​ឈ្មោល​អាច​ហែល​បាន​លឿន និង ​ទៅដល់​អូ​វ៉ុល​ឆាប់​ជាង​ធម្មតា​។​
-​ ​ស្ត្រី​ឈានដល់​ចំណុចកំពូល​លឿន​ជាង​បុរស
​មូលហេតុ​៖ ទឹក​អាល់កាលី​ន​មាន​អំណោយផល​ចំពោះ​ស្ពែ​ម​ភេទ​ឈ្មោល ជាង​ធម្មតា​
-​ ​ដៃគូ​មាន​ស្ពែ​ម​ច្រើន​
​មូលហេតុ​៖ ស្ពែ​ម​ភេទ​ឈ្មោល​មិន​សូ​ច​ខ្លាំង​ដូច​ស្ពែ​ម​ភេទ​ញី​ទេ ដូចនេះ ប្រសិនបើ​ដៃគូ​អ្នកមាន​ស្ពែ​ម​ច្រើន ឱកាស​នៃ​ការបង្កើត​ស្ពែ​ម​ភេទ​ឈ្មោល​ក៏​កើនឡើង​តាម​នោះដែរ​។​
-​ ​តម​ដំណេក​១​សប្តាហ៍​មុន​ថ្ងៃ​អូ​វ៉ុល​ទុំ​ជ្រុះ ហើយ​រួមដំណេក​ចំ​ថ្ងៃ​អូ​វ៉ុល​ទុំ​ជ្រុះ​
​មូលហេតុ ៖ ជា​ពេលដែល​ចំនួន​ស្ពែ​ម​មាន​បរិមាណ​ច្រើន​
-​ ​ដៃគូ​ស្នើសុំ​រួមភេទ​
-​ ​រួមភេទ​នៅពេល​យប់​
-​ ​រួមភេទ​ក្នុង​ថ្ងៃ​សេស​នៃ​ខែ​
-​ ​ដៃគូ​ថែទាំ​ប្រដាប់ភេទ​បានល្អ ដូចជា ស្លៀកពាក់​រលុងៗ​
-​ ​ទទួលទាន​អាហារ​ប្រៃ សាច់ ត្រី ម្សៅ​អង្ករ ផ្លែឈើ​ស្រស់ បន្លែ និង​ចៀសវាង​កុំ​ទទួលទាន​ទឹកដោះគោ និង​ផលិតផល​ចម្រាញ់​ពី​ទឹកដោះគោ ដូចជា ទឹកដោះគោ​ជូរ និង​ឈី​ស គ្រាប់​ធញ្ញជាតិ សូកូឡា គ្រឿង​ខ្ចៅខ្យង និង​នំប៉័ង​។​
​ប្រសិនបើ​អ្នក​ចង់បាន​កូនស្រី​
-​ ​រួមភេទ​នៅ​ថ្ងៃ​នៃ​ដើម​វដ្ត​រដូវ (​ពីរ​បី​ថ្ងៃមុន​ថ្ងៃ​អូ​វ៉ុល​ទុំ​ជ្រុះ​)
​មូលហេតុ ៖ ជា​ពេលដែល​ស្ពែ​ម​ភេទ​ញី​មាន​ថាមពល​ខ្លាំង និង​រស់​បានយូរ​ជាង​ស្ពែ​ម​ឈ្មោល​
-​ ​បុរស​ឈានដល់​ចំណុចកំពូល​មុន​ស្ត្រី​
-​ ​រួមភេទ​ឱ្យបាន​ញឹកញាប់
​មូលហេតុ​៖ ដើម្បី​កាត់បន្ថយ​បរិមាណ​ស្ពែ​ម​ក្នុង​ទឹកកាម​បុរស និង​បង្កើន​ឱកាស​ឱ្យ​ស្ពែ​ម​ភេទ​ញី​បាន​ឈានដល់​អូ​វ៉ុល​មុន​ស្ពែ​ម​ភេទ​ឈ្មោល​
-​ ​កុំ​ដាក់បញ្ចូល​ជ្រៅ​ពេក​
-​ ​រួមភេទ​ដោយ​មិន​ការពារ បួន​ទៅ​ប្រាំ​ថ្ងៃមុន​ថ្ងៃ​អូ​វ៉ុល​ទុំ​ជ្រុះ
​មូលហេតុ ៖ ដើម្បី​កាត់បន្ថយ​ឱកាស​ស្ពែ​ម​ភេទ​ឈ្មោល​ក្នុងការ​ទៅដល់​អូ​វ៉ុល​មុន​
-​ ​ឱ្យ​ដៃគូ​ស្លៀកពាក់​រឹប​តឹង
-​ ​ស្នើសុំ​ដៃគូ​រួមភេទ​
-​ ​រួមភេទ​នៅពេល​រសៀល​
-​ ​រួមភេទ​នៅ​ថ្ងៃ​គូ​នៃ​ខែ​
-​ ​ដាក់​ស្លាបព្រា​ឈើ​ក្រោម​គ្រែ និង​ដាក់​បូ​ពណ៌​ផ្កាឈូក​ក្រោម​ខ្នើយ​
-​ ​ទទួលទាន​ទឹកដោះគោ និង​ផលិតផល​ចម្រាញ់​ពី​ទឹកដោះគោ​ឱ្យបាន​ច្រើន ញ៉ាំ​សាប និង​កាត់បន្ថយ​អាហារ​សាច់ ភេសជ្ជៈ​អាល់កុល សូកូឡា បន្លែ និង​ផ្លែឈើ​ស្រស់ កាហ្វេ និង​តែ​។​ វិធីសាស្ត្រ​ទាំងនេះ​សុទ្ធសឹងតែ​ជា​វិធី​សម្រាំង​តាម​ជំនឿ​ខ្លះ និង​បែប​វេជ្ជសាស្ត្រ​ខ្លះ ដូចនេះ អ្នក​អាច​សាកល្បង​បាន​ព្រោះ​ធ្លាប់មាន​អ្នក​ជោគជ័យ​ច្រើន​មកហើយ​។​លក្ខិណា​

ទម្លាយ​តិច​និក​យកបាន​កូនប្រុស ឬ កូនស្រី តាម​បំណងប្រាថ្នា​