ជនសង្ស័យ​ចំនួន​៤​នាក់​ជាប់​ពាក់ព័ន្ធ​អំពើរ​ចោរកម្ម និង​អ្នកទទួលផល​ចោរកម្ម ចាប់ខ្លួន​បញ្ជូនទៅ​តុលាការខេត្ត​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ចំនួន​៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ អំពើរ​ចោរកម្ម និង អ្នកទទួលផល​ចោរកម្ម ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចាប់បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត នា​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​ពួកគេ​ឆ្លើយ​សារភាព​បានធ្វើ​សកម្មភាព​លួច​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ ហើយ​បាន​លក់​ជា​បន្តបន្ទាប់​។​

ក្រោយពី​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ ប៊ូ មុំ ភេទ​ស្រី អាយុ​៤៥ ភ្លាម​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ចុះ​ស្រាវជ្រាវ លុះដល់​វេលា​ម៉ោង​១៩ និង​៤០​នាទី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ បាន​ឃាត់ខ្លួន ឈ្មោះ កែម ចំរើន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ ឫទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ នៅ​ចំណុច​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ប្រមូលបាន វត្ថុតាង​ម៉ូតូ​ម៉ាក សេ​១០០​សង់​គូ​រ៉េ ពណ៌​ស្លា​ទុំ មាន​ស្លាក​លេខ​កំពត 1A-2447 ហើយ​ធ្វើការ​សាកសួរ នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ ។

​បន្ទាប់ពី​សាកសួរ​រួច កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៣​នាក់​ជា​បន្តបន្ទាប់​។ -​ឈ្មោះ​កែវ សុភាព ហៅ ចក់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ចំនុច​មុខផ្ទះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​។​, ឈ្មោះ​កែវ ប្រុស ហៅ ពយ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​នៅ​ចំណុច​មុខផ្ទះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​។​,​ឈ្មោះ រ៉ា​ន ចិន ភេទ ប្រុស អាយុ​៣១​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​នៅ​ចំនុច​មុខផ្ទះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦៕ សមុទ្រ​ខៀវ ​

KA-14-01-2016-19 KA-14-01-2016-21