រដ្ឋមន្ត្រីកាបរទេស ហុងគ្រី សរសើពីការ ដឹកនាំប្រទេស របស់សម្ដេចតេជោ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យរដ្ឋមន្ត្រី កាបរទេសហុងគ្រី លោក ភីថឺ ហ្ស៊ីហ្សារតូ (Peter Szijjarto) និងក្រុមគណប្រតិភូហុងគ្រី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នៅក្នុងជំនួបនោះដែរ លោក Peter Szijjarto បានសំដែងនូវ ការអបអរសាទរ ចំពោះការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេស ជាតិរីកចម្រើន ជាពិសេសនាំមកនូវ កំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។ ហុងគ្រី ធ្លាប់បានជួយកម្ពុជា ពីមុន ហើយពេលនេះ បានបើកការិយាល័យ ទំនាក់ទំនងពាណិជ្ជកម្ម នៅកម្ពុជា និងបានចុះហត្ថលេខា ជំរុញវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរផងដែរ។

លោកបានបន្តថា ជាមួយគ្នានោះ ហុងគ្រី បានបើកធនាគាដើម្បីផ្ដល់ឥណទាននៅកម្ពុជា។ ប្រទេសទាំងពីរកំពុងមានសក្តានុពលច្រើនដែលអាចសហការជាមួយគ្នាបាន ក្នុងនោះភាគីហុងគ្រីក៏មានចំណាប់អារម្មណ៍និងចង់សហការនិងជួយកម្ពុជាលើវិស័យមួយចំនួនដូចជា បច្ចេកវិទ្យានៃការគ្រប់គ្រងទឹក កសិកម្ម បច្ចេកវិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័នជាដើម ។ ចំពោះការអភិវឌ្ឍន៍ធនធានមនុ្សស ហុងគ្រីបានសន្យាបន្តផ្ដល់ អាហារូបករណ៍យ៉ាងហោច ណាស់ចំនួន១៥ ក្នុងមួយឆ្នាំៗដល់កម្ពុជា។

សម្តេចតេជោ ក៏បានមាន ប្រសាសន៍តបវិញថា សម្ដេចមានសេចក្ដី សោមនស្សរីករាយ ចំពោះជំនួបពិភាក្សាការងារ ជាមួយប្រទេសដែល ជាដៃគូមិត្តចាស់។ តាមពិតហុងគ្រី បានភ្ជាប់ទំនាក់ទំនង ជាមួយកម្ពុជាតាំងពី ឆ្នាំ១៩៦៣ មកម៉្លេះ។ ប្រទេសទាំងពីរសន្យា ពង្រឹងផ្សាភ្ជាប់ទំនាក់ទំនង សហប្រតិបត្តិការ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ឲ្យ កាន់តែរីកចម្រើន ហើយបានសន្យាដើម្បីពង្រឹង និងជំរុញទំនាក់ទំនងគ្នាឲ្យ កាន់តែល្អប្រសើររវាង ប្រជាជាតិនៃប្រទេសទាំងពីរ៕