សម្ដេចតេជោ ចែករំលែកបទ ពិសោធន៍ ក្នុងការដឹក នាំប្រទេស ដល់ក្រុមប្រតិភូ និស្សិតកម្មសិក្សា

ភ្នំពេញ៖ សម្ដេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៤ ខែមករា នេះ បន្ទាប់ពីជួបជាមួយ រដ្ឋមន្រ្តីការបរទេសហុងគ្រី សម្តេចតេក៏បានអនុញ្ញាតឲ្យ លោក Samuel Kim និងក្រុមប្រតិភូនិស្សិតកម្មសិក្សា “ភាពជាអ្នកដឹកនាំនៅអាស៊ី នៃសកលវិទ្យាល័យ Harvard” សហរដ្ឋអាមេរិកបានចូលជួប ស្វែងយល់អំពីបទពិសោធន៍ និង ការដឹកនាំប្រទេសរបស់ សម្តេចតេជោ ដែលបាននាំមកនូវសន្តិភាព និងការរីកចម្រើន នៅវិមានសន្តិភាព។

នៅក្នុងជំនួបនោះដែរ ក្រុមប្រតិភូនិស្សិត ដែលមានសមាជិក ២៥នាក់ មកពីវិទ្យាស្ថាន១២ ដែលតំណាងអោយ ១១ប្រទេសមានសេចក្តីរីករាយ និងរំភើបដែលបានជួបជាមួយ សម្តេចតេជោ ដោយផ្ទាល់។ ប្រតិភូនេះបានធ្វើទស្សនកិច្ច នៅកម្ពុជាអស់រយៈពេល ៤ថ្ងៃមកហើយ ដែលបានជួបជាមួយមមន្រ្តីកម្ពុជាមួយចំនួន និងបានទៅទស្សនាខេត្តសៀមរាបទៀតផង។ លោក Samuel Kim ធ្លាប់បានមកទស្សនកិច្ច ៣ដងនៅកម្ពុជា ហើយបានមើលឃើញ នូវការរីកចម្រើនរបស់កម្ពុជា ជារៀងរាល់ពេលដែលលោក បានមកដល់ប្រទេសកម្ពុជា។

ក្រុមប្រតិភូនិស្សិត ក៏បានឲ្យដឹងដែរថា ការជ្រើសរើសកម្ពុជា ដើម្បីសិក្សាស្វែងយល់ ព្រោះកម្ពុជា ជាប្រទេសដែលមាន កំណើនសេដ្ឋកិច្ចខ្ពស់ នៅចំណាត់ថ្នាក់ លេខរៀងទី៦ លើពិភពលោកដែល មានការរីកចំរើនខ្លាំង។ បន្ថែមលើសពីនេះ កម្ពុជាក៏ជាប្រទេសដែល កំពុងវិវត្តន៍ឆ្ពោះទៅ មុខក្នុងផ្លូវវិជ្ជមាន។ ក្នុងការស្នាក់នៅកម្ពុជា ក្រុមប្រតិភូនិស្សិត មានគម្រោងជួបពិភាក្សា ចែករំលែកផ្តល់បទពិសោធ ភាពជាអ្នកដឹកនាំដល់ យុវជនខ្មែរប្រមាណ ២០០នាក់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេច ក៏បានផ្តល់នូវដំបូន្មានល្អៗ ដល់ក្រុមប្រតិភូនិស្សិត រួមទាំងបទពិសោធន៍ដឹកនាំ ដើម្បីអោយពួកគេក្លាយទៅ ជាមេដឹកនាំល្អនៅថ្ងៃអនាគត។ សម្តេចបានលើកយកបទពិសោធន៍ និងគោលនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការបញ្ចប់សង្រ្គាមទាំងស្រុង។ ទន្ទឹមនិងនេះ សម្តេច ក៏បានពន្យល់បង្ហាញឲ្យ ក្រុមប្រតិភូនិស្សិតទាំងអស់ កាន់តែយល់ដឹងបានច្បាស់ អំពីតួនាទីអាស៊ាន ក្នុងការថែរក្សាសុខ សន្តិភាពក្នុងតំបន់ និង ការរួមគ្នាដោះស្រាយបញ្ហា សមុទ្រចិនភាគខាងត្បូង ដោយឈរលើមូលដ្ឋានសន្តិភាព ហើយប្រទេសដែលមានបញ្ហា គឺត្រូវតែរួមគ្នាដោះស្រាយ ដោយផ្ទាល់ ជៀសវាង ការបង្កបញ្ហាកាន់តែ ស្មុគ្រស្មាញបន្ថែម ដល់ប្រទេសក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា កម្ពុជាគឺកំពុងអនុវត្តកំណែទម្រង់ជាបន្តបន្ទាប់ រួមទាំងការបំបាត់អំពើពុករលួយ និងប្រព័ន្ឋតុលាការ យុត្តិធម៌ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងយុត្តិធម៌សង្គម ដែលធានាបាននូវផលប្រយោជន៍ប្រជាពលរដ្ឋ។

ក្រុមប្រតិភូនិស្សិត ក៏បានសម្តែងនូវការអរគុណ ដ៏ជ្រាលជ្រៅបំផុតដែល សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវបទពិសោធន៍ ដឹកនាំកសាងប្រទេស រួមទាំងបានពន្យល់ បកស្រាយក្បោះក្បាយ អំពីតួនាទីដ៏សំខាន់របស់អាស៊ាន ចំពោះសន្តិសុខ និងស្ថេរភាពក្នុងតំបន់ និងពិភពលោក។

សូមបញ្ជាក់ថា មុនបញ្ចប់ជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់វត្ថុអនុស្សាវរីយ៍ នូវប្រាក់បុរាណខ្មែរ ដែលបានបោះពុម្ពឡើងវិញ កាលពីពេលថ្មីៗនេះ ជូនក្រុមប្រតិភូនិស្សិតទាំងអស់ ប្រកបដោយភាពរីករាយ និងស្និទ្ឋស្នាលបំផុត ៕