រថភ្លើង៩ខ្សែ ត្រូវពន្យាពេល ក្រោយពីមាន ករណីរញ្ជួយដី នៅខេត្ត ស៊ីនជៀន ប្រទេសចិន

អ៊ុយរ៉ូមគី៖ បន្ទាប់ពីមានករណី រញ្ជួយដីមួយ បានកើតឡើង នៅតំបន់ស្វយ័ត គៀកនឹងប្រទេស ម៉ុងហ្គោលី កាលពីព្រឹកម៉ោងប្រមាណ ៥និង១៨នាទី ថ្ងៃព្រហស្បតិ៍នេះ ម៉ោងក្នុងតំបន់ បានធ្វើឲ្យដំណើរ រថភ្លើងចំនួន ០៩ខែ្សត្រូវបានផ្អាក ជាបណ្តោះអាសន្ន ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ថា នៅភាគពាយព្យ ខេត្តស៊ីនជៀន ប្រទេសចិន ពិតជាមានករណីរញ្ជួយដីកើតឡើង ក្នុងកម្រិត៥,៣រិចទ័រ ដែលញ៉ាំងឲ្យរថភ្លើងចំនួន០៩ខ្សែ ត្រូវពន្យាពេលធ្វើដំណើរ ។

ប្រភពបានបន្តថា កម្រិតរញ្ជួយដីមានរយៈ ជម្រៅ ៥គីឡូម៉ែត្រ ។តាមការត្រួតពិនិត្យ កម្រិតរញ្ជួយស្ថិតនៅ ភាគខាងជើងចំនួន ៤២,១៩ដឺក្រេ និងរយៈបណ្តោយ ភាគខាងកើតចំនួន ៨៤,១២ដឺក្រេ ។ នេះផ្អែកតាមការបញ្ជាក់ ទិន្នន័យចេញដោយមជ្ឈមណ្ឌល បណ្តាញរញ្ជួយដីចិន (CNEC) បានឲ្យដឹងថាដូច្នេះ ។

ករណីរញ្ជួយដីនេះ មិនទាន់មានសេចក្តីរាយការណ៍ថា មានអ្នករងគ្រោះប៉ុន្មាននាក់ និងទំហំខូចខាតទ្រង់ទ្រាយ ណានៅឡើយទេ ៕

  • រថភ្លើង៩ខ្សែ ត្រូវពន្យាពេល ក្រោយពីមាន ករណីរញ្ជួយដី នៅខេត្ត ស៊ីនជៀន ប្រទេសចិន已关闭评论
  • 39 views
  • Hide Sidebar
    A+
Publish on:2016/01/14  Category:​អន្តរជាតិ