សហព័ន្ធបាញ់កាំភ្លើងធ្វើមហាសន្និបាតវិសាមញ្ញពង្រឹងសមត្ថភាពដឹកនាំ

ភ្នំពេញ:    ​ភ្នំពេញ​:​ល្ងាច​ថ្ងៃទី​១៤​មករា​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​ អូឡាំពិក​កម្ពុជា​បានធ្វើ​មហាសន្និបាត​ដើម្បី​បន្ថែម​នូវ​សមាសភាព​ ថ្នាក់ដឹកនាំ​របស់​សហព័ន្ធ​ចំនួន ២ រូប​ទៀត ។​

​    ​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​មៀ​ច សុផាន់​ណា​ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា លោក​អនុប្រធាន សមាជិក​ប្រតិបត្តិ​បាន​ចូលរួម​ក្នុង​ពិធី​ផ្លូវការ​នេះ ។​

​    ​មហាសន្និបាត​វិសាមញ្ញ​នេះ​បាន​បោះឆ្នោត​ជ្រើ​រើស​អគ្គលេខាធិការ​ថ្មី​ ជំនួស​អគ្គលេខាធិការ​ចាស់​ដែល​ជាប់​បំពេញ​ការសិក្សា​នៅក្រៅ​រយៈពេល​វែង និង ជ្រើសរើស​អនុប្រធាន​សហព័ន្ធ​បន្ថែម​មួយរូប​ទៀត ។​

​    ​ការអនុម័ត​ដែល​ធ្វើ​តាមរយៈ​ការលើកដៃ​នោះ​ឯកឧត្តម​សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា​បានទទួល​ការគាំទ្រ​ជា​អនុប្រធាន​សហព័ន្ធ លោក​ហូ សិទ្ធិគុណ​ត្រូវបាន​ទទួល​ការគាំទ្រ​ជា​អគ្គលេខាធិការ​ជំនួស​លោ​ក​ប៊ួ​យ សុ​ភ័​ណ្ឌ​ដែល​បាន​ចេញទៅ​សិក្សា​នៅក្រៅ​ប្រទេស​រយៈពេល​វែង ។​

​    ​ជាមួយនឹង​ការ​ជ្រើស​បន្ថែម​នូវ​សមាសភាព​ក្បាលម៉ាស៊ីន​បន្ថែម​នោះ​អង្គ​ មហាសន្និបាត​បាន​ជជែក​គ្នា​ពី​គម្រោង​រៀបចំ​ការប្រកួត​បាញ់កាំភ្លើង​ ថ្នាក់ជាតិ​ជា​លើកដំបូង​ដែល​គ្រោង​នឹងធ្វើ​នៅក្នុង​ខែកុម្ភៈ​ខាងមុខនេះ ។​

​     ​ឯកឧត្តម​សេនីយ៍​ឯក​មៀ​ច សុផាន់​ណា​បាន​សហព័ន្ធ​បានទទួល​កាំភ្លើង​ពី​រោងចក្រ CZ របស់​ប្រទេស​ឆែក​គឺ​កាំភ្លើងខ្លី​ទាន់សម័យ​ចំនួន ៥ ដើម និង កាំភ្លើង​វែង​២ ដើម​សម្រាប់​ប្រកួត ។​

​    ​ប្រធាន​សហព័ន្ធ​រូបនេះ​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​មូល​ហេតុដែល​សហព័ន្ធ ​បាញ់កាំភ្លើង​មិនទាន់​ដំណើរការ​គឺ​ដោយសារ​អ្វីៗ​ត្រូវ​គិត​ទៅដល់​ ផ្លូវច្បាប់ ត្រូវ​គិតពី​បញ្ហា​សុវត្ថិភាព និង សន្តិសុខ​សង្គម ។ សម្រាប់​ការប្រកួត​ថ្នាក់ជាតិ​សាកល្បង​នា​ខែកុម្ភៈ​ខាងមុខនេះ​គឺ​ធ្វើ​ក្នុង ​ក្របខ័ណ្ឌ​កម្លាំងប្រដាប់អាវុធ​ព្រោះ​មិនទាន់​អាច​ឲ្យ​អ្នកចូលរួម​ប្រកួត​ ជា​មនុស្ស​ដែល​សហព័ន្ធ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​បាន​នោះឡើយ ។​

​    ​ឯកឧត្តម​វ៉ា​ត់ ចំរើន​ដែលជា​អនុប្រធាន​សហព័ន្ធ​បាញ់កាំភ្លើង​ដែរនោះ​បាន​សំណូមពរ​ឲ្យ​ សហព័ន្ធ​រៀបចំ​កន្លែង​ហ្វឹកហាត់​មួយ​ជាបន្ទាន់​ទោះជា​ហាត់​នៅក្រៅ​បន្ទប់​ ក៏ដោយ​ដើម្បី​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​សំណូមពរ​ទៅ​សហព័ន្ធ​ អន្តរជាតិ​ឲ្យ​មកជួយ​បង្ហា​ត់ដល់​កីឡាករ​របស់​កម្ពុជា ។​

​    ​ឯកឧត្តម​អោគ្គ​លេខាធិការ​ក៏​ជម្រុញ​ឲ្យ​សហព័ន្ធ​ប្រញាប់ប្រញាល់​រៀបចំ​ លិខិតស្នាម​ទៅ​សហព័ន្ធ​ទ្វីប​-​តំបន់​ និង អន្តរជាតិ​ដើម្បី​ឲ្យ​គេ​ទទួលស្គាល់​យើង​ជា​សមាជិក​របស់គេ​ងាយស្រួល​យើង​ បានទទួល​ផល​ពី​សហព័ន្ធ​ទាំងនោះ​ក្នុង​ថា​នៈ​ជា​សមាជិក​ស្របច្បាប់​របស់គេ ។​