ខាត់ សុឃីម ស្នើ​ឱ្យ​យុវវ័យ​ងាក​មក​ចាប់​អារម្មណ៍​ភ្លេង​បុរាណ


ខាត់ សុឃីម ស្នើ​ឱ្យ​យុវវ័យ​ងាក​មក​ចាប់​អារម្មណ៍​ភ្លេង​បុរាណ

ខាត់ សុឃីម ស្នើ​ឱ្យ​យុវវ័យ​ជំនាន់​ក្រោយ ងាក​មក​ចាប់​អារម្មណ៍​រៀន​ភ្លេង​ខ្មែរ ដើម្បី​ចូលរួម​អភិរក្ស​មរតក​ដូន​តា​បន្សល់​ទុក​សម្រាប់​អ្នក​ជំនាន់​ក្រោយ។

 

ខាត់ សុឃីម ស្នើ​ឱ្យ​យុវវ័យ​ងាក​មក​ចាប់​អារម្មណ៍​ភ្លេង​បុរាណ

 

“ការ​ពិត​ទៅ បើ​យើង​ចេះ​បុរាណ រក​លុយ​បាន​កាន់​តែ​ច្រើន ខ្ញុំ​លេង​មួយ​ភ្លែត​ហ្នឹង​បាន​លុយ​ហើយ មិន​បាច់​ចាំ​យូរ​ដូច​ភ្លេង​សម័យ​ផង”។ ខាត់ សុឃីម ថ្លែង​មក​កាន់ Sabay។ នាង​បន្ត​ថា ការ​ពិត​ទៅ​ចេះ​លេង​ឧបករណ៍​បុរាណ​ខ្មែរ ក៏​អាច​រក​លុយ​បាន​ណាស់​ដែរ។ ជាក់​ស្ដែង នាង​មាន​ជីវភាព​សមរម្យ មាន​ឡាន​ទំនើប​ជិះ​ក្នុង​បច្ចុប្បន្ន ក៏​ដោយ​សារ​ជំនាញ​ភ្លេង​ខ្មែរ​ដែរ។

 

រៀម​ច្បង​ត្រកូល ខាត់ រូប​នេះ​បន្ថែម​ថា មាន​ពិធី​មង្គលការ​នៅ​តំបន់​មួយ​ចំនួន បាន​យក​ភ្លេង​សម័យ​ទៅ​លេង​ជំនួស​ភ្លេង​បុរាណ​ទៀត​ផង នៅ​ក្នុង​ពេល​ហែ​ចំនួន ឬ​កាត់​សក់​ជា​ដើម។ ប្រការ​នេះ ធ្វើ​ឱ្យ​បាត់បង់​ភ្លេង​ខ្មែរ​ទាំង​មិន​ដឹង​ខ្លួន ហើយ​តារា​ស្រី​រូប​នេះ​ស្នើ​ឱ្យ​​មាន​ការ​បែង​ចែក​ដាច់​ពី​គ្នា រវាង​តន្ត្រី​បុរាណ និង​សម័យ​នៅ​ក្នុង​ពិធី​មង្គល​ការ៕

 

អត្ថបទ៖ សំ ជំនាញ