ម្ចាស់​បទ​មិន​ហ៊ាន​រំពឹង​ខ្ពស់ តែ​ឥឡូវស្ដាប់​មើល៍​ “ស្នាម​ថើប​ចុង​ក្រោយ” ​ពី ​ហេង ​ពិទូ​

ម្ចាស់​បទ​មិន​ហ៊ាន​រំពឹង​ខ្ពស់ តែ​ឥឡូវស្ដាប់​មើល៍​ “ស្នាម​ថើប​ចុង​ក្រោយ” ​ពី ​ហេង ​ពិទូ​

ហេង ពិទូ បាន​បង្ហាញ​ស្នាដៃ​បទ​ចម្រៀង​ថ្មី​ទៀត​ហើយ គឺ​បទ​ “ស្នាម​ថើប​ចុង​ក្រោយ”​ បន្ទាប់​ពី​បទ​ “ទីបំផុត” ដែល​ទើប​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ថ្មីៗ​នេះ។

 

ម្ចាស់​បទ​មិន​ហ៊ាន​រំពឹង​ខ្ពស់ តែ​ឥឡូវស្ដាប់​មើល៍​ “ស្នាម​ថើប​ចុង​ក្រោយ” ​ពី ​ហេង ​ពិទូ​

 

“ស្នាម​ថើប​ចុង​ក្រោយ” ធ្វើ​ឲ្យ​បុរស​​ម្នាក់​មិន​អាច​ចាំ​មិន​ភ្លេច​នោះ ​គឺ​នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​បាន​ទៅ​ដល់​កន្លែង​មួយ​ដែល​ជា​ក្តី​ស្រមៃ​​មនុស្ស​ស្រី​ម្នាក់​ចង់​ទៅ​ ទោះ​ជា​បែក​គ្នា​ក៏​បុរស​ម្នាក់​នោះ​នៅ​តែ​ចាំ​ស្នាម​ថើប​​ចុង​ក្រោយ​របស់​នាង​ជា​រៀង​រហូត​។បើ​សិន​ជា​អាច​ បុរស​នោះ​ចង់​ឲ្យ​ពេល​វេលា​ត្រឡប់​ក្រោយ ហើយ​បាន​នៅ​ក្បែរ​នារី​ដែល​ខ្លួន​ស្រលាញ់​ម្តង​ទៀត”។​ នេះ​ជាអត្ថន័យ ​​លើក​ឡើង​ដោយ​​ ​ពិទូ​ ។​

 

 

ស្នាដៃ​ថ្មី​នេះ​ ពិទូ មិន​រំពឹង​ថា​​ទទួល​ជោគជ័យ​ដូច​បទ​មុន​នោះ​ទេ អ្វី​ដែល​សំខាន់​ លោក​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ផលិត​បទ​និពន្ធ​ថ្មី​បន្ថែម​ទៀត​ចែក​ជូន​បង​ប្អូន​ស្តាប់​កម្សាន្ត។

 

ម្ចាស់​បទ​​”ទីបំផុត​” ប្រាប់​ថា​​ បទ​ថ្មី​ទើប​ចេញម្សិល​មិញ​នេះ​ចំណាយ​ពេល​ប្រហែល​ជាង​កន្លះ​ខែ​​ទាំង​ការ​គិត​ ប៉ារ៉ូល បទ​ភ្លេង​ហើយ​ MV ទៀត​សោត​នឹង​មាន​ចេញ​ឆាប់​ៗ​ក្នុង​ឱកាស​បុណ្យ​ទិវា​នៃ​ក្តី​ស្រលាញ់​៕

 

មាន​ សូនីតា បង្ហាញ​​ជំហរ​រឿង​សប្បុរសធម៌​ក្រោយ​មាន​ពាក្យ​រិះ​គន់​​

ការ​ពិត រស់ សុភ័ណ្ឌ ចូល​ចិត្ត​លើក​ដុំដែក​ទៅ​វិញ​ទេ

 


អត្ថបទ៖ ថា ម៉ាលីដា