កូរ៉ូឡាបើកលឿន ដាច់កាឡេមុខ ជ្រុលទៅបុករនាំង ពុះចែកទ្រូងផ្លូវអស់ ៦ផ្ទាំង

ភ្នំពេញ៖ រនាំងពុះចែក ទ្រូវផ្លូវចំនួន ៦ផ្ទាំង ត្រូវបានរងការ ខូចខាតដោយសារ រថយន្តម៉ាកកូរ៉ូឡា មួយគ្រឿងបើកដាច់ កាឡេមុខជ្រុល ទៅបុក កាលពីវេលាម៉ោង ២១និង៥០នាទី យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៦ ស្ថិតនៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីកន្លែងកើត ហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2H-4306 អ្នកបើកបរ ពុំត្រូវបានគេស្គាល់ ឈ្មោះនោះទេ ។

សាក្សីបានបន្តថា មុនពេកើតហេតុគេឃើញ រថយន្តកូរ៉ូឡាខាងលើ បើកបរក្នុងទិសដៅពី កើតទៅលិចក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ស្រាប់តែដាច់កាឡេមុខ រួចក៏ជ្រុលទៅបុករនាំងពុះ ចែកទ្រូង ផ្លូវបណ្តាលឲ្យខូចខាតអស់ចំនួន ៦ផ្ទាំង រួចហើយក្រឡាប់ផ្ងាជើងឡើងលើ ប៉ុន្តែអ្នកបើកបរមិនមានរង គ្រោះដល់អាយុជីវិតនោះទេ បានគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលបានចុះ ទៅដល់កន្លែងកើតហេតុ បានធ្វើអន្តរាគមន៍វាស់វែង រួចបានប្រគល់រថយន្ត ទៅឲ្យនគរបាលចរាចរ ជើងគោក រាជធានីភ្នំពេញ ដើម្បីស្ទូចរថយន្តប្រគល់ ទៅឲ្យសាលាក្រុងចាត់ ការទៅតាមនីវិធី៕

កូរ៉ូឡាបើកលឿន ដាច់កាឡេមុខ ជ្រុលទៅបុករនាំង ពុះចែកទ្រូងផ្លូវអស់ ៦ផ្ទាំង