នគរបាល ស្រុកកោះធំ ឃាត់ខ្លួន ជនសង្ស័យ ៦នាក់ និងថ្នាំញៀន ៩កញ្ចប់

កណ្តាល៖ យុទ្ធនាការ ដ៏ក្តៅគគុក របស់នគរបាល ស្រុកកោះធំដើម្បី លុបបំបាត់ គ្រឿងញៀន ឲ្យស្របទៅគោល នយោបាយទាំង ៩ចំណុច របស់រាជរដ្ឋាភិបាល បានដាក់ចុះ ជាក់ស្តែងនៅម៉ោង ១៤និង១០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ផ្ទះឈ្មោះ ម៉េង ម៉ាញ ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវ ឃាត់ខ្លួនបាននោះ ទី១-ឈ្មោះ ម៉េង ម៉ាញ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅក្នុង ភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល, ទី២-ឈ្មោះ គី វ៉ង ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរកម្មករ រស់នៅក្នុង ភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល, ទី៣-ឈ្មោះ រ៉េត សុភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅក្នុង ភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល, ទី៤-ឈ្មោះ ណៃ ចាន់ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅក្នុង ភូមិកាប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល, ទី៥-ឈ្មោះ ហុង បូរី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅក្នុង ភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល, ទី៦-ឈ្មោះ ផាន់ បូរិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអាជីវករ រស់នៅក្នុង ភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ក្នុងនោះនគរបាល ធ្វើការដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុ ញៀនចំនួន ០៩កញ្ចប់ (ធំ ០២ និង តូច ០៧ កញ្ចប់) ទូរស័ព្ទចល័ត ០៤គ្រឿង និងឧបករណ៍ប្រើ ប្រាស់គ្រឿងញៀន សម្ភារៈសំរាប់ជក់គ្រឿងញៀន មួយចំនួនទៀត។

លោក ឈឿន ឆន អធិការនគរបាលស្រុក កោះធំបានឲ្យដឹងថា មុនពេលឈានដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យដោយមាន ការសហការពីប្រជាពលរដ្ឋ មូលដ្ឋានបានរាយការណ៍ មកកាន់កម្លាំងប៉ុស្តិ៍ របស់លោកនៅក្នុងមូលដ្ឋានរបស់គាត់ មានជនសង្ស័យបំរុង ធ្វើសកម្មភាពចែកចាយ គ្រឿងញៀន ពេលនោះលោកបានដឹកនាំ កម្លាំងចុះទៅឡោមព័ទ្ធ និងធ្វើការឃាត់ខ្លួន ជនសង្ស័យបានម្នាក់ ឈ្មោះ ម៉េង ម៉ាញ ព្រមទាំងរឹបអូសបាន ថ្នាំញៀនចំនួន ០៤ កញ្ចប់តូច ។ នាំយកមកសាកសួរតាមការសាកសួរ ជនសង្ស័យបានសារភាពថា គេបានទិញពីឈ្មោះ គី វ៉ង ក្រោយមកជនសង្ស័យបានសារភាពថា ទិញតៗគ្នាទើបលោក ធ្វើការឃាត់ខ្លួនបានទាំងអស់សរុប ៦នាក់តែម្តងទៅ ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៦នាក់ត្រូវកម្លាំងរបស់លោក កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្តទៅ តាមផ្លូវច្បាប់៕

នគរបាល ស្រុកកោះធំ ឃាត់ខ្លួន ជនសង្ស័យ ៦នាក់ និងថ្នាំញៀន ៩កញ្ចប់

នគរបាល ស្រុកកោះធំ ឃាត់ខ្លួន ជនសង្ស័យ ៦នាក់ និងថ្នាំញៀន ៩កញ្ចប់

នគរបាល ស្រុកកោះធំ ឃាត់ខ្លួន ជនសង្ស័យ ៦នាក់ និងថ្នាំញៀន ៩កញ្ចប់

នគរបាល ស្រុកកោះធំ ឃាត់ខ្លួន ជនសង្ស័យ ៦នាក់ និងថ្នាំញៀន ៩កញ្ចប់